(បាងកក)៖ ការរាប់សន្លឹកឆ្នោតបឋមនៅប្រទេសថៃគិតត្រឹមម៉ោង១១ និង៥២នាទីយប់នេះ គណបក្សឆ្ពោះទៅមុខ (MFP) បាននាំមុខគេក្នុង​សំឡេងអាសនៈសម្រាប់គណបក្ស ខណៈគណបក្សភឿថៃនាំមុខគេក្នុងសម្លេងសម្រាប់បេក្ខជនក្នុងមណ្ឌល។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។

បើតាមលទ្ធផលនៃការរាប់លទ្ធផលសន្លឹកឆ្នោតគិតត្រឹមម៉ោងនេះ៖
១៖ គណបក្សឆ្ពោះទៅមុខ (MFP) មានសំឡេងសម្រាប់បេក្ខជនក្នុងមណ្ឌល​១១២អាសនៈ​ និងសំឡេងសម្រាប់គណបក្ស​៣៨អាសនៈ។
២៖ គណបក្សភឿថៃ​ មានសំឡេងសម្រាប់បេក្ខជនក្នុងមណ្ឌល​១១៤អាសនៈ​ និងសំឡេងសម្រាប់គណបក្ស​៣០អាសនៈ។
៣៖ គណបក្ស Bhumjaithai មានសំឡេងសម្រាប់បេក្ខជនក្នុងមណ្ឌល​៦៤អាសនៈ​ និងសំឡេងសម្រាប់គណបក្ស​អាសនៈ។
៤៖ គណបក្ស Palang Pracharath មានសំឡេងសម្រាប់បេក្ខជនក្នុងមណ្ឌល​៣៩អាសនៈ​ និងសំឡេងសម្រាប់គណបក្ស​២អាសនៈ។
២៖ គណបក្ស United Thai Nation របស់លោកនាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ ចាន់អ៊ូចា មានសំឡេងសម្រាប់បេក្ខជនក្នុងមណ្ឌល​២៤អាសនៈ​ និងសំឡេងសម្រាប់គណបក្ស​១២អាសនៈ។

គួរបញ្ជាក់ថា ប្រព័ន្ធបោះឆ្នោតនៅប្រទេសថៃគឺជាប្រព័ន្ធបែបចម្រុះ ពោលតំណាងរាស្ត្រ៣៥០រូបក្នុងចំណោម៥០០រូប ត្រូវបានបោះឆ្នោតជ្រើងរើសតាមប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌ ដោយមណ្ឌលមួយត្រូវមានតំណាងរាស្ត្រម្នាក់។ ចំណែកសមាជិក១៥០រូបផ្សេងទៀត ត្រូវបានបោះឆ្នោតជ្រើសរើសទៅតាមប្រព័ន្ធសមាមាត្រ ដោយគិតទៅតាមបញ្ជីបេក្ខជនរបសើគណបក្សនយោបាយនៅក្នុងក្របខ័ណ្ឌជាតិ៕