(បាងកក)៖ ការរាប់សន្លឹកឆ្នោតបឋមនៅប្រទេសថៃគិតត្រឹមម៉ោង១១ និង១៧នាទីយប់នេះ គណបក្សឆ្ពោះទៅមុខ (MFP) បាននាំមុខគេទាំង​ក្នុង​បេក្ខជនក្នុងមណ្ឌល​បោះឆ្នោត និង​សំឡេងសម្រាប់គណបក្ស បន្ទាប់មកគឺគណបក្សភឿថៃ។ នេះបើយោងតាមសារព័ត៌មាន Bankok Post។

សន្លឹកឆ្នោតនៅតែបន្តរាប់នៅឡើយ ហើយលទ្ធផលក្រៅផ្លូវការត្រូវបានគេរំពឹងថានឹងមាននៅប្រហែលម៉ោង ១១យប់ នេះបើយោងតាមគណៈកម្មការរៀបចំការបោះឆ្នោតថៃ។

គួរបញ្ជាក់ថា ប្រព័ន្ធបោះឆ្នោតនៅប្រទេសថៃគឺជាប្រព័ន្ធបែបចម្រុះ ពោលក្នុងចំណោមតំណាងរាស្ត្រ៥០០រូប មាន៣៥០រូបត្រូវបានបោះឆ្នោតជ្រើងរើសតាមប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌ ដោយមណ្ឌលមួយត្រូវមានតំណាងរាស្ត្រម្នាក់។ ចំណែកសមាជិក១៥០រូបផ្សេងទៀត ត្រូវបានបោះឆ្នោតជ្រើសរើសទៅតាមប្រព័ន្ធសមាមាត្រ ដោយគិតទៅតាមបញ្ជីបេក្ខជនរបសើគណបក្សនយោបាយនៅក្នុងក្របខ័ណ្ឌជាតិ៕