(បាងកក)៖ ការរាប់សន្លឹកឆ្នោតបឋមនៅប្រទេសថៃគិតត្រឹមម៉ោង៩ និង ១១នាទីយប់នេះ គណបក្សឆ្ពោះទៅមុខ (MFP) បាននាំមុខគេទាំង​ក្នុង​មណ្ឌល​បោះឆ្នោត និង​ការ​ប្រកួតប្រជែក​ក្នុង​បញ្ជី​គណបក្ស បន្ទាប់មកគឺគណបក្សភឿថៃ និងគណបក្ស Bhumjaithai។ នេះបើយោងតាមសារព័ត៌មាន Bankok Post។

សន្លឹកឆ្នោតនៅតែបន្តរាប់នៅឡើយ ហើយលទ្ធផលក្រៅផ្លូវការត្រូវបានគេរំពឹងថានឹងមាននៅប្រហែលម៉ោង ១១យប់ នេះបើយោងតាមគណៈកម្មការរៀបចំការបោះឆ្នោតថៃ៕