(ប៉េកាំង)៖ នាខែមករា ឆ្នាំ១៩៦៩ លោក Xi Jinping ដែលកាលនោះអាយុមិនដល់ ១៦ឆ្នាំ បានដឹកស្ពាយវ៉ាលីចេញពីផ្ទះធ្វើដំណើរទៅកាន់ ភូមិ Liangjiahe ដែលស្ថិតនៅទីឆ្ងាយដាច់ស្រាយនៃខេត្តស្រានស៊ី ចាប់ផ្តើមអំឡុងពេលបម្រើការងារក្នុងភូមិរយៈពេល៧ឆ្នាំ។ ម្តាយរបស់លោក Xi Jinping ឈ្មោះ Qi Xin បានដេរកាបូបម្ជុលជូនកូនប្រុស ដោយបានប៉ាក់អក្សរពណ៌ក្រហមចំនួនបី ៖ ចិត្តរបស់ម៉ែ។ កាបូបបាក់ធំដូចបាតដៃនេះ បង្ហាញពី ការភ្ជាប់ចិត្តរវាងម្តាយនិងកូន។

«ឳពុកនិងម្តាយគឺជាគ្រូបង្រៀនមុនគេបង្អស់របស់កូនៗ»។ «កាលនោះ កូនយើងនៅទីណាៗស្លៀកពាក់សាមញ្ញជាងគេ។ តាំងពីនៅក្មេង ក្នុងផ្ទះយើង ខោអាវគឺ Qiaoqiao ស្លៀកពាក់សិនសឹម Anan ស្លៀកពាក់រួចមក Jinping ស្លៀកពាក់បន្តទៀត។ ថ្ងៃមួយ Jinping យំតែម្តងព្រោះមិនចង់ពាក់អាវ រូបផ្ការបស់បងស្រី។ អ្នកក៏គិតបានមធ្យបាយមួយ យកទឹកខ្មៅលាបរូបផ្កាលើអាវនិងស្បែជើងសឹមឱ្យកូនប្រុសពាក់បន្ត»។ ក្នុងអត្ថបទនឹករំលឹក Xi Zhongxun ដែលជាប្តី លោកស្រី Qi Xin បានសរសេរឃ្លាខាងលើនេះ។ លោកស្រីនិងប្តីសុទ្ធតែស្រឡាញ់កូនៗ ប៉ុន្តែដាច់ខាតមិបណ្ដែតបណ្ដោយ តាមចិត្តកូនច្រើនពេក។

ក្នុងសំបុត្រផ្ញើឱ្យអ្នកម្តាយដែលលោក Xi Jinping បានសរសេនៅឆ្នាំ២០០១ លោកបានលើកឡើងថា មនោសញ្ចេតនាចំពោះឳពុក និងម្តាយ រយៈពេលកាន់តែយូរកាន់តែជ្រាលជ្រៅ។ ក្រុមគ្រួសារជាថ្នាក់រៀនដំបូងនៃឆាកជីវិតមនុស្ស ចំណែកឳពុកនិងម្តាយគឺជាគ្រូបង្រៀន មុនគេបង្អស់ របស់កូនៗ។ លោកស្រី Qi Xin បានចាត់ទុកពាក្យសម្តីរបស់លោក Xi Zhongxun ជាបាវចនារបស់ខ្លួន ពាក្យសម្តីនេះគឺ «ធ្វើការឱ្យបានល្អ សិក្សាឱ្យ បានល្អ និងដោះស្រាយអ្វីៗទាំងអស់ឱ្យបានល្អ» លោកស្រីក៏បានយកបាវចនានេះមកអប់រំកូនៗឱ្យអនុវត្តទាំងអស់គ្នា។ លោកស្រីបានប្រកាន់ខ្ជាប់ ទម្លាប់រស់នៅដ៏សាមញ្ញជាប់ជានិច្ច ហើយមិនដែលគិតពិចារណាពីការផ្លាស់ប្តូរការងាររបស់ខ្លួនដោយប្រើឋានៈសិទ្ធិនិងឥទ្ធិពលរបស់ប្តីនោះទេ។ល។

Qi Qiaoqiao បងស្រីរបស់លោក Xi Jinping ធ្លាប់លើកឡើងថាទោះជាពេលនៅក្មេង ខ្លួននិងប្អូនប្រុសប្អូនស្រីមិនមានខោអាវល្អ និងស្អាតស្លៀកពាក់ ក៏ដោយ «ប៉ុន្តែការសិក្សារបស់ពួកយើងសុទ្ធតែល្អ ស្មារតីរបស់យើងមាំមួន ទោះក្នុងអំឡុងពេលលំបាកខ្លាំងក៏យើងមានសុទិដ្ឋិនិយមដែរ»។ មុនចូល ឆ្នាំថ្មីឆ្នាំសកល២០២៣ លោក Xi Jinping បានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលក្នុងនាមជាប្រធានរដ្ឋចិនជាលើកទី១០។ តាមរយៈកញ្ចក់ ទូរទស្សន៍ អាចឃើញរូបថតដែលលោក Xi Jinping និងភរិយាលោកស្រី Peng Liyuan បានគ្រាហ៍លោកស្រី Qi Xin ឯដៃរបស់អ្នកម្តាយ និងកូនប្រុសកាន់គ្នាយ៉ាងតឹង។

លោក Xi Jinping ពិបាកបំភ្លេចថា ពេលនៅក្មេង អ្នកម្ដាយបានអៀវគាត់ទៅបណ្ណាគារហើយរកទិញបានសៀវភៅគំនូររឿង «ជីវប្រវត្តិវីរបុរស Yue Fei »។ ទិញមកផ្ទះវិញហើយអ្នកម្តាយក៏បាននិទានរឿងដែលម្តាយ Yue Fei សាក់ពាក្យ «បម្រើជាតិមាតុភូមិដោយភក្តីភាព» លើខ្នងកូនប្រុស។ លោក Xi Jinping បានរំលឹកថា៖ «ខ្ញុំសួរឆ្ងល់ ការសាក់ពាក្យលើខ្នង ឈឺណាស់! ម្តាយខ្ញុំតបថា ឈឺខ្លាំងមែន តែចងចាំក្នុងចិត្តហើយ»។ តាំងពីពេល នោះមក លោក Xi Jinping បានចងចាំពាក្យ «បម្រើជាតិមាតុភូមិដោយភក្តីភាព» ដែលបានក្លាយទៅជាគោលដៅដែលលោកស្វែងរកពេញ មួយជីវិត។

«ម៉ែយល់ហើយសប្បាយចិត្តណាស់»។ ពេលវ័យក្មេង ក្តីប្រាថ្នារបស់លោក Xi Jinping គឺ « ចង់ឱ្យបងប្អូនប្រជាជននៅភូមិបរិភោគសាច់ឱ្យឆ្អែត ហើយ បរិភោគជាញឹកញាប់», ពេលអាយុ៣០ឆ្នាំប្លាយ លោកបានប្រាប់សហការីយ៉ាងត្រង់ៗថា « គិតតែរស់នៅយ៉ាងសុខៗងាយស្រួល នោះមិនមែនបំណង ទេ។ ខ្ញុំត្រៀមរួចហើយចូលក្នុងសមុទ្រជូរចត់ល្វីង (ទៅបម្រើការងារនៅទីកន្លែងក្រខ្លាំង)» , ពេលអាយុ៦០ឆ្នាំ លោកបានចុះទៅស្វែងយល់ជីវភាព រស់នៅក្នុងភូមិឃុំក្រីក្រខ្លាំងដោយផ្ទាល់ បានចាប់ដៃលោកតាលោកយាយសំណេះសំណាលយ៉ាងជិតស្និតថា «ខ្ញុំជាអ្នកបម្រើរបស់ប្រជាជន»។ល។

មិនថាពេលបម្រើមុខងារជាលេខាបក្សប្រចាំក្នុងភូមិក្រីក្រដែលស្ថិតនៅទីដាច់ស្រាលក្តី ឬបានបម្រើការងារជាមេដឹកនាំប្រទេសជាតិក្តី ការខិតខំតស៊ូ ទាំងយប់ទាំងថ្ងៃដើម្បីបម្រើប្រជាជនគឺជាសភាពការណ៍ធ្វើការដ៏សាមញ្ញរបស់លោក Xi Jinping។ លោកមិនសូវមានពេលទំនេរ ជួបជុំជាមួយ ឪពុកម្តាយទេ។ ដោយសារជាប់រវល់នឹងការងារ នាបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០០១ លោក Xi Jinping ដែលកាលនោះជាអភិបាលខេត្តហុកគៀន មិនបានត្រឡប់ទៅផ្ទះជួបជុំជាមួយលោកឪពុកនិងអ្នកម្តាយទេ។ កាលនោះលោកកំពុងចុះត្រួតពិនិត្យការងារតាមតំបន់មូលដ្ឋាន ហើយបានឆ្លៀត ពេលទំនេរនិយាយទូរស័ព្ទជាមួយអ្នកម្តាយបានតែមួយលើក។

ពេលឮថាកូនប្រុសមិនអាចត្រឡប់មកផ្ទះចូលឆ្នាំបាន លោកស្រី Qi Xin គ្មានការសោកស្តាយអ្វីទេ បែរជាផ្តាំថា៖ «កូនជាប់រវល់នឹងការងារជាច្រើន ម៉ែយល់ហើយសប្បាយចិត្តណាស់។ ឱ្យតែកូនធ្វើការងារឱ្យល្អ គឺជាចិត្តកតញ្ញូដ៏ធំបំផុតសម្រាប់ពុកម៉ែ»។ លោកស្រី QiXin សង្ឃឹមថាកូនប្រុស ខិតខំ ពេញទំហឹងបម្រើក្នុងការងារ ធ្វើកិច្ចការរដ្ឋដ៏សំខាន់ៗឱ្យល្អ។ លោក Xi Jinping មិនដែលបំភ្លាចការរំពឹងទុករបស់អ្នកម្តាយនោះទេ

លោកតែងបញ្ជាក់ថា ធ្វើការងារអ្វីៗត្រូវ «ឈរលើមូលដ្ឋានដើម្បីផ្តល់ផលប្រយោជន៍ឱ្យប្រជាជន» «ត្រូវគោរពប្រជាជនដូចគោរពម៉ែឳរបស់ខ្លួន ស្វែងរកផលប្រយោជន៍ជូនមហាជន ដឹកនាំមហាជនទទួលរកបានជីវភាពកាន់តែល្អបវរ»។ ពេលប្រចាំធ្វើការក្នុងភូមិឆ្ងាយនៃខេត្តស្រានស៊ី ក្នុងកែវភ្នែក របស់អ្ននភូមិលោកជា «ក្មួយល្អខំធ្វើការស៊ូទ្រាំលំបាក», ចាកចេញពីស្រុកហ្សឹងទីងយូរឆ្នាំក្តី អ្នកស្រុកនៅតែហៅលោកយ៉ាងស្និតស្នាលថាជា «លេខាបក្សចាស់របស់ពួកយើង», ពេលបម្រើការងារនៅខេត្តហុកគៀន អ្នកហុកគៀនតែងហៅលោកថា « អភិបាលខេត្តរបស់មហាជន» , ក្រោយពី បានធ្វើជាអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន លេខាបក្សក្នុងភូមិភ្នំលើកមេដៃសរសើលោកទល់មុខថា «ធ្វើបានល្អណាស់»...។

ក្រុមគ្រួសារជាប្រទេសដ៏តូចបំផុត ខណៈប្រទេសជាការប្រមូលផ្តុំនៃក្រុមគ្រួសារចំនួនរាប់ពាន់រាប់ម៉ឺន។ លោក Xi Jinping បានធំធាត់ឡើងក្នុង បរិយាកាស អប់រំក្នុងផ្ទះដ៏ល្អ លោកបានចងចាំការផ្តាំផ្ញើរបស់លោកឳពុក និងអ្នកម្តាយដែលតម្កល់ទុកប្រជាជនក្នុងទីកំពូលរបស់ដួងចិត្ត លោកបាន បន្តខិតខំតស៊ូជាប់រហូត ដើម្បីផ្តល់សុភមង្គលនិងជីវិតល្អបវរជូនក្រុមគ្រួសាររាប់លានរាប់សែន ដែលមិនបានខកចិត្តរបស់ប្រជាជនផង មិនដែលខកខិត្តម៉ែរបស់លោកផង៕

វិទ្យុមិត្តភាពកម្ពុជាចិន