(ប៉េកាំង)៖ នាខែមករា ឆ្នាំ១៩៦៩ លោក Xi Jinping ដែលកាលនោះអាយុមិនដល់ ១៦ ឆ្នាំបានដឹកស្ពាយវ៉ាលីចេញពីផ្ទះធ្វើដំណើរទៅកាន់ភូមិ Liangjiahe ដែលស្ថិតនៅទីឆ្ងាយដាច់ស្រាយនៃខេត្តស្រានស៊ី ចាប់ផ្តើមអំឡុងពេលបម្រើការងារក្នុងភូមិរយៈពេល៧ឆ្នាំ។ ម្តាយរបស់លោក Xi Jinping ឈ្មោះ Qi Xin បានដេរកាបូបម្ជុលជូនកូនប្រុស ដោយបានប៉ាក់អក្សរពណ៌ក្រហមចំនួនបី៖ ចិត្តរបស់ម៉ែ។

កាបូបបាក់ធំដូចបាតដៃនេះបង្ហាញពីការភ្ជាប់ចិត្តរវាងម្តាយ និងកូន។ បន្ទាប់ពីលោក Xi Jinping ធ្វើជាមេដឹកនាំ លោកស្រី Qi Xin តែងតែសរសេរ សំបុត្រឱ្យគាត់ដើម្បីរំលឹកគាត់ឱ្យតឹងរ៉ឹងចំពោះខ្លួនឯង។ ការអប់រំផ្តាំផ្ញារបស់ម្ដាយ បានចាក់គ្រឹះក្នុងចិត្តរបស់លោក Xi Jinping ដើម្បីធ្វើជាមន្ត្រីស្អាតស្អំ និងប្រកាន់ខ្ជាប់ចរិតល្អ។ ក្រុមគ្រួសារជាថ្នាក់រៀនដំបូងនៃឆាកជីវិតមនុស្ស ចំណែកឳពុក និងម្តាយគឺជាគ្រូបង្រៀនមុនគេបង្អស់របស់កូនៗ។

បន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក លោក Xi Jinping អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ជាច្រើនលើក ក្នុងសកម្មភាពខុសគ្នាអំពីសារៈសំខាន់នៃការអប់រំក្នុងក្រុមគ្រួសារ។ កាលពីខែធ្នូ ឆ្នាំ២០១៦ លោក Xi Jinping បានជួបសំណេះសំណាលជាមួយ តំណាងក្រុមគ្រួសារល្អទូទាំងប្រទេសចិនលើកទីមួយថា ត្រូវផ្សព្វផ្សាយទស្សនៈសិលធម៌ល្អដល់កូនៗតាំងពីក្មេង ជួយកូនៗធំធាត់ឡើងល្អទាំងផ្លូវកាយ និងផ្លូវចិត្ត រហូតក្លាយជាមនុស្សដែលមានប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន។

ក្នុងពិធីជូនពរឆ្នាំថ្មីចិនឆ្នាំ២០១៧ លោក Xi Jinping បានថ្លែងថា កុំឱ្យចម្ងាយដ៏វែងឆ្ងាយកាត់ផ្តាច់មនោសញ្ចេតនាជាមួយក្រុមគ្រួសារ កុំបំភ្លេច មនោស្ចេតនាដោយសារជាប់រវល់ការងារប្រចាំថ្ងៃ កុំធ្វេសប្រហែសមនោសញ្ចេតនាពិតដោយសារការខំតស៊ូ។ ក្តីស្រឡាញ់របស់អ្នកម្តាយ បានពូនជ្រំ ឥរិយាបថក្រុមគ្រួសារ ឥរិយាបថក្រុមគ្រួសារអាចជះឥទ្ធិពលដល់ឥរិយាបថសង្គម។ ក្រុមគ្រួសារនីមួយៗបោះជំហានឈានទៅមុខ ទីចុងបំផុតនឹង ក្លាយជាការរីកចម្រើនរបស់ប្រទេស។ តម្លៃដែលបង្កើតដោយក្រុមគ្រួសារនីមួយៗ ប្រមូលផ្តុំគ្នាអាចក្លាយជាកម្លាំងចលាកខ្លាំងសម្រាប់ការងើបឡើងវិញ ដ៏មហិមារបស់ប្រជាជាតិចិន។

ក្តីស្រឡាញ់របស់អ្នកម្តាយបានពូនជ្រំឥរិយាបថក្រុមគ្រួសារ។ នាខែមករា ឆ្នាំ១៩៦៩ លោក Xi Jinping ដែលកាលនោះអាយុមិនដល់ ១៦ឆ្នាំបាន ដឹកស្ពាយវ៉ាលីចេញពីផ្ទះធ្វើដំណើរទៅកាន់ភូមិ Liangjiahe ដែលស្ថិតនៅទីឆ្ងាយដាច់ស្រាយនៃខេត្តស្រានស៊ី ចាប់ផ្តើមអំឡុងពេលបម្រើការងារ ក្នុងភូមិរយៈពេល៧ឆ្នាំ។ ម្តាយរបស់លោក Xi Jinping ឈ្មោះ Qi Xin បានដេរកាបូបម្ជុលជូនកូនប្រុស ដោយបានប៉ាក់អក្សរពណ៌ក្រហមចំនួនបី ៖ ចិត្តរបស់ម៉ែ។

កាបូបបាក់ធំដូចបាតដៃនេះបង្ហាញពីការភ្ជាប់ចិត្តរវាងម្តាយ និងកូន។ បន្ទាប់ពីលោក Xi Jinpingធ្វើជាមេដឹកនាំ លោកស្រី Qi Xin តែងតែសរសេរ សំបុត្រឱ្យគាត់ដើម្បីរំលឹកគាត់ឱ្យតឹងរ៉ឹងចំពោះខ្លួនឯង។ ការអប់រំផ្តាំផ្ញារបស់ម្ដាយ បានចាក់គ្រឹះក្នុងចិត្តរបស់លោក Xi Jinping ដើម្បីធ្វើជាមន្ត្រីស្អាតស្អំ និងប្រកាន់ខ្ជាប់ចរិតល្អ។ ក្រុមគ្រួសារជាថ្នាក់រៀនដំបូងនៃឆាកជីវិតមនុស្ស ចំណែកឳពុក និងម្តាយគឺជាគ្រូបង្រៀនមុនគេបង្អស់របស់កូនៗ។

បន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក លោក Xi Jinping អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ជាច្រើនលើក ក្នុង សកម្មភាពខុសគ្នាអំពីសារៈសំខាន់នៃការអប់រំក្នុងក្រុមគ្រួសារ។ កាលពីខែធ្នូ ឆ្នាំ២០១៦ លោក Xi Jinping បានជួបសំណេះសំណាលជាមួយតំណាង ក្រុមគ្រួសារល្អទូទាំងប្រទេសចិនលើកទីមួយថា ត្រូវផ្សព្វផ្សាយទស្សនៈសិលធម៌ល្អដល់កូនៗតាំងពីក្មេង ជួយកូនៗធំធាត់ឡើងល្អទាំងផ្លូវកាយ និងផ្លូវចិត្ត រហូតក្លាយជាមនុស្សដែលមានប្រយោជន៍សម្រាប់ប្រទេសជាតិនិងប្រជាជន។

ក្នុងពិធីជូនពរឆ្នាំថ្មីចិនឆ្នាំ២០១៧ លោក Xi Jinping បានថ្លែងថា កុំឱ្យចម្ងាយដ៏វែងឆ្ងាយកាត់ផ្តាច់មនោសញ្ចេតនាជាមួយក្រុមគ្រួសារ កុំបំភ្លេច មនោសញ្ចេតនាដោយសារជាប់រវល់ការងារប្រចាំថ្ងៃ កុំធ្វេសប្រហែសមនោសញ្ចេតនាពិតដោយសារការខំតស៊ូក្តីស្រឡាញ់របស់អ្នកម្តាយបានពូនជ្រំ ឥរិយាបថក្រុមគ្រួសារ ឥរិយាបថក្រុមគ្រួសារអាចជះឥទ្ធិពលដល់ឥរិយាបថសង្គម។ ក្រុមគ្រួសារនីមួយៗបោះជំហានឈានទៅមុខ ទីចុងបំផុតនឹង ក្លាយជាការរីកចម្រើនរបស់ប្រទេស។ តម្លៃដែលបង្កើតដោយក្រុមគ្រួសារនីមួយៗ ប្រមូលផ្តុំគ្នាអាចក្លាយជាកម្លាំងចលាកខ្លាំងសម្រាប់ការងើបឡើងវិញ ដ៏មហិមារបស់ប្រជាជាតិចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន