(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាល្លឺម៉ង់ប្រកាសពីកញ្ចប់ជំនួយយោធាទំហំ ៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលរួមមានរថក្រោះ រថពាសដែក និងប្រព័ន្ធការពារអាកាស

២៖ ក្រុមហ៊ុនអាវុធអាល្លឺម៉ង់ និងក្រុមហ៊ុនឧស្សាហកម្មការពារជាតិអ៊ុយក្រែន សហការគ្នាផលិត និងជួសជុលរថក្រោះ ក្នុងប្រទេសអ៊ុយក្រែន

៣៖ ធ្លាក់ឧទ្ធម្ភាគចក្រយោធារុស្ស៉ីនៅតំបន់គ្រីមៀ សម្លាប់ពីឡុត២នាក់

៤៖ យោធាអាមេរិកគ្រោងបញ្ជូនកម្លាំងបន្ថែមទៅកាន់តំបន់ឈូងសមុទ្រពែរ្ស ក្រោយអ៉ីរ៉ង់បង្កការគំរាមកំហែងចំពោះកប៉ាល់ពាណិជ្ជកម្ម

៥៖ ព្យុះស៉ីក្លូនមានឥទ្ធិពលខ្លាំងមួយ កំពុងឆ្ពោះទៅកាន់បណ្តោយឆ្នេរបង់ក្លាដែសនិងមីយ៉ាន់ម៉ា ដែលអាចគំរាមកំហែងដល់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា ខ្ទង់១លាននាក់

៦៖ សីតុណ្ហភាពក្នុងប្រទេសសិង្ហបុរី ឡើងដល់កម្រិត ៣៧អង្សាសេ ស្មើនឹងកំណត់ត្រាខ្ពស់បំផុតប្រចាំថ្ងៃ នៅឆ្នាំ១៩៨៣