(ប៉េកាំង)៖ កាលពីថ្ងៃទី១០ ខែឧសភា លោក Xi Jinping ប្រធានារដ្ឋចិនបានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនទៅកាន់តំបន់ថ្មី Xiong'an ដែលមានចម្ងាយជាង ១០០ គីឡូម៉ែត្រពីក្រុងប៉េកាំង ដើម្បីចុះត្រួតពិនិត្យការងារនិងធ្វើជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការជំរុញការកសាងតំបន់ថ្មី Xiong'an ដោយស្តង់ដារខ្ពស់និងគុណភាពខ្ពស់ ។ រឿងនេះបានទាក់ទាញគ្រប់មជ្ឈដ្ឋាន ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះផែនការដ៏អស្ចារ្យ និងជាព្រឹត្តិការណ៍ជាតិនេះ។ ហេតុអ្វីបានជាកសាងតំបន់ថ្មីនៅជាប់រដ្ឋធានី ? តើការកសាងតំបន់ថ្មីមានការរីកចម្រើនយ៉ាងណា ? តើការកសាងតំបន់ថ្មី Xiong'an មានសារៈសំខាន់យ៉ាងណាក្នុងដំណើរទំនើបកម្ម តាមបែបផែនចិន ?

ហេតុអ្វីបានជាតំបន់ថ្មី Xiong'an ជា "ផែនការសហស្សវត្សរ៍"? ក្នុងនាមជាទីក្រុងដែលមានប្រវត្តិសាស្រ្តជាង ៣០០០ ឆ្នាំនិងប្រវត្តិសាស្រ្តបង្កើតជារដ្ឋធានីជាង ៨៦០ ឆ្នាំ ក្រុងប៉េកាំងនៅតែបង្ហាញពីប្រាជ្ញារបស់មនុស្សបុរាណលើ ការសាងសង់ទីក្រុងនិងរចនាប័ទ្មនៃទីក្រុងអធិរាជ ។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជាក្រុងប៉េកាំងនៅសតវត្សទី ២១ មានភាពរីកចម្រើនមិនធ្លាប់មានពីមុនមកក៏ដោយ ក៏ប្រឈមមុខនឹងបញ្ហាគ្រប់បែបយ៉ាងអំពីជំងឺទីក្រុងធំៗ។ ដើម្បីបន្ធូរបន្ថយមុខងារមិនមែនរដ្ឋធានីរបស់ទីក្រុងប៉េកាំង ចាំបាច់ត្រូវរៀបចំផែនការនិងកសាងតំបន់ដែលមានទ្រង់ទ្រាយធំ បន្ទាប់ពីការបង្ហាញបែបវិទ្យាសាស្ត្រម្តងហើយម្តងទៀត ដោយនាយកដ្ឋានជាច្រើននិងអ្នកជំនាញកំពូលមួយចំនួន ហើយបានពិចារណាយ៉ាងទូលំទូលាយ អំពីស្ថានភាពនៃការអភិវឌ្ឍន៍ គុណសម្បត្តិនៃទីតាំង ការដឹកជញ្ជូន ដីធ្លី សមត្ថភាពដឹកជញ្ជូន បរិស្ថាន ចំនួនប្រជាជននិងសង្គមសេដ្ឋកិច្ច និងបានរៀនសូត្រពីបទពិសោធអន្តរជាតិ ទីបំផុត នៅក្នុងខែមេសា ឆ្នាំ ២០១៧ ប្រទេសចិនបានធ្វើការសម្រេចចិត្តបង្កើតតំបន់ថ្មី Xiongan ដែលបានបើកជំពូកថ្មីមួយក្នុងការបន្តការសាងសង់ បុរីបុរាណសហស្សវត្សរ៍របស់ក្រុងប៉េកាំងនិងគូរប្លង់មេ សម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិន ។

លោក Xi Jinping ជឿជាក់ថា នេះគឺជា "ផែនការសហស្សវត្សរ៍"សម្រាប់មនុស្សជំនាន់ក្រោយ ។
តំបន់ថ្មី Xiong'an កំពុងស្វែងរកគំរូថ្មីនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ដែលមានប្រជាជនរស់នៅច្រើននិងផ្លូវថ្មីនៃការអភិវឌ្ឍ ប្រកបដោយតុល្យភាពក្នុងតំបន់ ខណៈពេលដែលបង្កើតប៉ូលកំណើនថ្មី នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ តំបន់ថ្មី Xiong'an ដែលមានភាពវៃឆ្លាតសិប្បនិមិ្មត បៃតង និងច្នៃប្រឌិត មិនមែនគ្រាន់តែជាទីក្រុងប៉ុណ្ណោះទេ គឺជាស្តង់ដារសម្រាប់ធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏ជាគំរូរបស់ចិននៃទីក្រុងទំនើបលំដាប់ពិភពលោកផងដែរ ។

តើធ្វើដូចម្តេចដើម្បីកសាងទីក្រុងនាពេលអនាគត? ចាប់ពីឆ្នាំ ២០១៧ ដល់ពេលនេះ ក្នុងរយៈពេលត្រឹមតែ ៦ ឆ្នាំប៉ុណ្ណោះ តំបន់ Xiong'an បានកើតចេញពីប្លង់មេទៅជាទិដ្ឋភាពពិត ហើយទីក្រុងទំនើបកម្រិតខ្ពស់មួយកំពុងផុសចេញឡើងពីដី ។ នៅឯការដ្ឋានសាងសង់ស្ថានីយ៍អន្តរទីក្រុង Xiong'an និងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ លោក Xi Jinping បានថ្លែងថា គមនាគមន៍គឺជាសរសៃឈាមនៃទីក្រុងទំនើប ត្រូវកសាងបណ្តាញដឹកជញ្ជូនចម្រុះ ប្រើប្រាស់ផ្លូវក្រោមដីយ៉ាងពេញលេញ ដើម្បីខិតខំប្រឹងប្រែងក្នុងការកសាងទីក្រុងនាពេលអនាគតដោយគ្មាន "ជំងឺទីក្រុង" ។

លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវជំរុញការអនុវត្តគោលនយោបាយជួរមុខ និងវិធានការនៃកំណែទម្រង់និងគម្រោងសាកល្បង ការច្នៃប្រឌិតថ្មីបង្កើតនៅតំបន់ថ្មី Xiong'an ធ្វើឱ្យតំបន់ Xiong'an ថ្មីក្លាយជាតំបន់នៃការច្នៃប្រឌិតថ្មីនិងបង្កើតអាជីវកម្ម ក្នុងយុគសម័យថ្មី ។ ត្រូវបង្កើតបរិយាកាសធុរកិច្ចលំដាប់ថ្នាក់ទី ១ ទាក់ទាញកម្លាំងនិងមូលធនក្នុងស្រុកនិងបរទេសចូលរួម ការកសាងនិងអភិវឌ្ឍន៍នៅតំបន់ថ្មី Xiong'an ដើម្បីកសាងតំបន់ថ្មី Xiong'an ឱ្យទៅជាតំបន់ទំនើបនៃកំណែទម្រង់និងបើកទូលាយ ៕

វិទ្យុមិត្តភាពកម្ពុជាចិន