(ប៉េកាំង)៖ លោក Xi Jingping ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារនៅតំបន់ XiongAn ខេត្ត Hebei ព្រមនិងធ្វើជាអធិបតីក្នុង ពិធីសំណេះសំណាលស្តីពីការជំរុញ ប្រកបដោយស្តង់ដារខ្ពស់និងគុណភាពខ្ពស់ នូវកិច្ចកសាងតំបន់ XiongAn ខេត្តHebei ហើយបានគូសបញ្ជាក់ថា គួរតែប្រកាន់ខ្ជាប់ជំនឿចិត្តនិងរក្សាកម្លាំងកាយចិត្តយ៉ាងមុតមាំ ធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងប្រាកដប្រជា ក្នុងន័យជំរុញកិច្ចកសាងតំបន់ XiongAn ខេត្តHebei ទទួលបានការរីកចម្រើនថ្មីឥតឈប់ឈរ ៕