(ពិភពលោក)៖ នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។


ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Liz Truss នឹងធ្វើទស្សនកិច្ចទៅតៃវ៉ាន់ នៅសប្ដាហ៍ក្រោយ

២៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី ថាលោកត្រូវបានគេប្រាប់ថា ចង់ក្លាយជាជនក្បត់ ឬក៏បន្តប្រយុទ្ធនៅបាកមូត

៣៖ សហរដ្ឋអាមេរិក ប្រកាសជាផ្លូវការពីការផ្ដល់ជំនួយយោធា ១.២ពាន់លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន

៤៖ មេដឹកនាំអាស៊ាន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើហិង្សានៅមីយ៉ាន់ម៉ា

៥៖ រដ្ឋធានីរបស់ប្រទេសស៊ូដង់ ត្រូវបានអង្រួនដោយ ការវាយប្រហារតាមផ្លូវអាកាស និងសកម្មភាពលួចប្លន់

៦៖ ប្រធានាធិបតីហ្វីលីពីន៖ បញ្ហាតៃវ៉ាន់ និងក្រមប្រតិបត្តិដែនសមុទ្រ នឹងត្រូវពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ាន