(ហ្សាការតា)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) បាននិយាយថា ការរំពឹងទុកលើកើនឡើងភាពតានតឹងនៅកោះតៃវ៉ាន់ គឺជា «ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ» សម្រាប់មេដឹកនាំអាស៊ាន ហើយជាកិច្ចពិភាក្សា ដែលហាក់ជៀសមិនរួចមិននោះ ក្នុងកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌូណេស៊ី ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំំ២០២៣។

លោក ម៉ាកូស បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារសប្តាហ៍នេះថា «ដោយសារយើងមានការព្រមព្រៀងគ្នាលើគោលគំនិត នៃមជ្ឈភាពអាស៊ាន ពាក់ព័ន្ធនឹងក្តីកង្វល់ក្នុងតំបន់ បញ្ហាខាងលើនឹងជាប្រធានបទដ៏សំខាន់បំផុតមួយ ដែលនឹងត្រូវលើកយកមកពិភាក្សា»

ខណៈកំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ជាកន្លែងដែលលោកនឹងស្វែងរកការសម្រេចឱ្យបាននូវ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនោះ លោក ម៉ាកូស បានបន្ថែមថា «ខ្ញុំនឹងលើកវាយកមកនិយាយម្តងទៀត។ បញ្ហា... គឺនឹងមិនស្ងប់ទេ ទាល់តែយើងសម្រេចបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង»

គួរបញ្ជាក់ថា អាស៊ាន និងចិនបាននិងកំពុងធ្វើការឆ្ពោះទៅរកការអនុម័តក្រមប្រតិបត្តិដែនសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការប្តេជ្ញា តាំងតែពីឆ្នាំ២០០១ ដែលវាជាសំណុំនៃបទបញ្ញត្តិដែលអ្នកវិភាគជាច្រើនយល់ថា បើសម្រេចចេញមកបានមែនក្តី នឹងមិនមានសុពលភាព​តាមផ្លូវច្បាប់ ឬក៏យន្តការច្បាស់លាស់សម្រាប់អនុវត្តនោះឡើយ៕