(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កាណាដា បណ្ដេញមន្ត្រីទូតចិន ចេញពីប្រទេស ខណៈប៉េកាំងព្រមានសងសឹក

២៖ វិបត្តិមីយ៉ាន់ម៉ា នឹងក្លាយជាប្រធានបទក្ដៅ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូណេស៊ី

៣៖ រុស្ស៉ី ប្រារព្ធទិវាជ័យជម្នះ ក្រោមការរឹតបន្តឹងសន្តិសុខ បន្ទាប់ពីរងការវាយប្រហារដោយយន្ដហោះដ្រូន

៤៖​ សហរដ្ឋអាមេរិក គ្រោងនឹងប្រកាសផ្ដល់ជំនួយយោធាថ្មី ១.២ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន

៥៖ អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៉ីន ចង់វិលចូលស្រុកវិញនៅខែកក្កដាខាងមុខ ខណៈការបោះឆ្នោតសកល នឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ

៦៖ បេសកជន EU ប្រចាំប្រទេសចិន ថាជំនួបតាមទូរស័ព្ទរវាងលោក ស៉ី ជិនពីង និងលោក ហ្សេលេនស្គី គឺជាជំហានវិជ្ជមានមួយ