(មូស្គូ)៖ រុស្ស៊ីបានបង្កើនការវាយប្រហារតាមផ្លូវអាកាសដាក់លើបណ្តាគោលដៅក្នុងទឹកដីអ៊ុយក្រែន ដែលការវាយប្រហារនេះបានធ្វើចម្រុះទាំងដ្រូនអត្តឃាត និងការបាញ់គ្រាប់មីស៊ីលស្រោចដូចទឹកភ្លៀង។ ការវាយប្រហារតាមផ្លូវអាកាសតាមពិតបានធ្វើឡើងប្រមាណជាងមួយសប្តាហ៍មកហើយ ប៉ុន្តែការបង្កើនការវាយប្រហារកាន់តែខ្លាំងថែមទៀតនេះ បានធ្វើឡើងក្រោយដែលរុស្ស៊ី បានចោទជុំវិញអ៊ុយក្រែនប្រើដ្រូនអត្តឃាតចង់សម្លាប់លោកវ្លាឌីមៀរពូទីននាកណ្តាលក្រុងម៉ូ ស្គូកាលពីសប្តាហ៍មុននោះមក។

រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនឥតឈប់ឈរតាមផ្លូវអាកាសដាក់មកលើបណ្តា គោលដៅក្នុងរដ្ឋធានីគៀវនិងតាមបណ្តាកន្លែងជាច្រើនទៀត ដែលការវាយប្រហារនេះ ហាក់ ដូចជាចង់បង្ហាញការធ្វើឱ្យបានមុនអ្វីដែលអ៊ុយក្រែនសន្យាការវាយលុកទ្រង់ទ្រាយធំក្នុងរដូវ Spring ។ ការវាយលុកតាមផ្លូវអាកាសដោយការប្រើដ្រូននិងអាវុធមីស៊ីលបាញ់ស្រោចដូច គ្រាប់ភ្លៀងកាលពីយប់ថ្ងៃចន្ទបានធ្វើឡើងមួយថ្ងៃ មុនពេលដែលរុស្ស៊ីប្រារព្ធទិវាជ័យជំនះ៩ ឧសភារំលឹកថ្ងៃឈ្នះសង្គ្រាមលោកលើកទី២លើក្រុមណាស៊ីអាល្លឺម៉ង់ឆ្នាំ១៩៤៥។

ស៊ីរ៉ែន​ប្រកាសអាសន្នជូនដំណឹងប្រុងប្រយ័ត្នការវាយឆ្មក់​តាម​ផ្លូវអាកាស​ត្រូវ​បាន​គេ​ឮ​នៅ​ក្នុង​រដ្ឋធានីកៀវផង និង​បន្លឺទូទាំង​ពីរ​ភាគ​បី​នៃ​ប្រទេស​អ៊ុយក្រែន។ ស្នូរស៊ីរ៉ែនប្រកាសអាសន្ននេះ គឹមានរយៈពេលជាងមួយសប្តាហ៍មកហើយ ដែលជាការដាស់តឿនប្រុងប្រយ័ត្នយុទ្ធនាការ​វាយប្រហារតាមផ្លូវ​អាកាស​របស់​រុស្ស៊ីដែល​ចេះតែបន្តគ្មានឈប់ឈរ។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថាស្នូរបន្លឺស៊ីរ៉ែននៃសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែននេះ គឺជាការជូនដំណឹងដាស់តឿនការប្រុងប្រយ័ត្នទាំងនៅក្នុងក្រុងកៀវ និងបណ្តា ភាគកណ្តាលប្រទេសនិងភាគខាងកើតអ៊ុយក្រែនផងដែរ នៅថ្ងៃអង្គារ៍ទី៩ឧសភាឆ្នាំ២០២៣។ ស្នូរស៊ីរ៉ែនដាស់តឿននេះ គឺមានចាប់តាំងពីតំបន់Vynnitsya នាភាគខាងលិចរហូតទៅគ្រប់ តំបន់ភាគខាងកើតនិងភាគខាងត្បូង និងទៅដល់តំបន់ Kherson និងបន្តដល់តំបន់ Odesa នៃឈូងសមុទ្រខ្មៅថែមទៀត។ មន្ត្រីក្នុងក្រុងកៀវបានប្រាប់បណ្តាញសារព័ត៌មានថាស្នូរស៊ី រ៉ែននោះ គឺជាការប្រាប់ឱ្យដឹងថាប្រព័ន្ធការពារអាកាសកំពុងតែធ្វើកិច្ចការ ដើម្បីទប់ទល់នឹងការ វាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីដាក់មកលើរដ្ឋធានីគៀវ។
សេចក្តីរាយការណ៍បានបង្ហាញថាមានមនុស្សយ៉ាងហោចចំនួន៤នាក់បានបាត់បង់ជីវិតកាល ពីថ្ងៃច័ន្ទទី៨ឧសភាគ្រាដែលរុស្ស៊ីបានប្រើដ្រូនយ៉ាងច្រើន ជាមួយនឹងការបាញ់មីស៊ីលដាក់ ចូលមកក្នុងក្រុងគៀវតាំងពីព្រឹកព្រលឹមនោះមកម្ល៉េះ។ មនុស្ស៥នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍វាយប្រហារដោយការប្រើដ្រូន និងមីស៊ីលវាយប្រហារចម្រុះតាមផ្លូវអាកាស ដាក់មកលើក្រុងគៀវកាលពីថ្ងៃចន្ទនោះ។ មន្ត្រីយោធាអ៊ុយក្រែនបានថ្លែងថាគេបានបាញ់ ទម្លាក់ដ្រូនរុស្ស៊ីចំនួន៣៥គ្រឿងដែលជាដ្រូន Shahed ផលិតដោយប្រទេសអ៊ីរ៉ង់។ សេចក្តីរាយ ការណ៍បានបង្ហាញថា ការវាយប្រហារតែរង្វង់មួយយប់ដោយប្រើដ្រូន Shahedនោះ គឺមានទី តាំងចំនួន១២៧កន្លែងក្នុងទឹកដីអ៊ុយក្រែន ត្រូវបានរងការវាយ ក្នុងនោះរួមមានការវាយប្រ ហារនាភាគខាងជើង ភាគខាងត្បូង និងភាគខាងកើតនៃទឹកដីអ៊ុយក្រែន។ ដ្រូន Shahed- 136 គឺជាប្រភេទដ្រូនដែលចេញប្រតិបត្តិការហើយ និងមិនវិលត្រឡប់មកកន្លែងដើមរបស់វាវិញឡើយ ។ ដ្រូនប្រភេទនេះជាដ្រូនដែលមានផ្ទុកជាមួយនូវគ្រាប់បំផ្ទុះ និងវាបានហោះបុកសម្តៅ ទីតាំងសត្រូវដែលគេបានកំណត់និងធ្វើការបំផ្ទុះដោយខ្លួនឯង។

សារព័ត៌មានអាលហ្សាហ្ស៊ីរ៉ាបានថ្លែង ថាការវាយប្រហាររបស់រុស្ស៊ីនេះ គឺជាការវាយប្រហារ កាន់តែបង្កើនឡើងនូវយុទ្ធនាការតាមផ្លូវអាកាសរបស់រុស្ស៊ីជាពិសេសចាប់តាំងពីថ្ងៃទី ២៨ មេសាក្នុងរង្វង់ដែលមានការនិយាយនាពេលនោះថា អ៊ុយក្រែនត្រៀមនឹងបើកការវាយលុក ដណ្តើមយកមកវិញនូវទឹកដីរបស់ខ្លួនក្នុងយុទ្ធនាការរដូវ Spring ។ ប៉ុន្តែអ៊ុយក្រែននៅមិនទាន់ បើកយុទ្ធនាការរដូវ Spring របស់ខ្លួននោះទេ គិតមកត្រឹមថ្ងៃអង្គារ៍ទី៩ឧសភាដែលសង្គ្រាម បានអូសបន្លាយដល់៤៣៩ថ្ងៃហើយ។

រុស្ស៊ីដែលមិនរង់ចាំឱ្យអ៊ុយក្រែនបើកយុទ្ធនាការវាយលុកដាក់មកលើកង កម្លាំងរបស់ខ្លួនជា មុននោះ បានចាប់ផ្តើមវាយប្រហារតាមផ្លូវអាកាសដាក់មកលើ អ៊ុយក្រែននៅមុនយុទ្ធនាការរដូវ Spring របស់អ៊ុយក្រែននោះទៅទៀត។ មន្ត្រីអង្គការសហប្រជាជាតិបានិយាយថា ការ វាយប្រហារអូសបន្លាយរយៈពេលជាងមួយឆ្នាំមកនេះ មានពលរដ្ឋ ស៊ីវិលអ៊ុយក្រែន ស្លាប់ ប្រមាណ៨ពាន់៧៩១នាក់ ខណៈពលរដ្ឋច្រើនម៉ឺននាក់ផ្សេងទៀត បានរងរបួស និង មានជន ស៊ីវិលច្រើនលាននាក់ ត្រូវបានបង្ខំចិត្តរត់ចាកចោលពីផ្ទះសម្បែង។ សមរភូមិដែលមាន មនុស្សស្លាប់និងរបួសច្រើនជាងគេ ត្រូវគេនិយាយថា បានកើតឡើងក្នុងក្រុងបាក់មុតដែលជា តំបន់ត្រូវទាហានរុស្ស៊ី បានគ្រប់គ្រងភាគច្រើន និងរុស្ស៊ីកំពុងតែព្យាយាមចង់វាយដណ្តើម យកគ្រប់គ្រងទាំងស្រុង ជាពិសេសនៅថ្ងៃទី៩ ឧសភាឆ្នាំ២០២៣ដែលជាទិវាដែលរុស្ស៊ីរំលឹក ខួប៧៨ឆ្នាំនៃថ្ងៃជ័យជំនះ លើសង្គ្រាមណាស៊ី អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។ នៅថ្ងៃទី ៩ឧសភាដែលមានការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នានេះ មិនមានសេចក្តីរាយការណ៍បញ្ជាក់ ថាតើកងកម្លាំងទាហានឯកជន Wagner របស់រុស្ស៊ី អាចសម្រេចនូវគោលបំណងចូលគ្រប់ គ្រងតំបន់បាក់មុតនោះ បានទាំងស្រុងដែរឬយ៉ាងណានោះឡើយ ខណៈដែលមេបញ្ជាការ យោធាអ៊ុយក្រែន លោកឧត្តមសេនីយ៍ Oleksandr Syrskyi បានថ្លែងប្តេជ្ញាថានឹងធ្វើអ្វីៗគ្រប់ សព្វបែបយ៉ាងដើម្បីការពារក្រុង បាកមុតនោះ ដោយមិនឱ្យធ្លាក់ចូលក្នុងកណ្តាប់ដៃរប​ស់ រុស្ស៊ីឡើយ។

នៅក្នុងប្រទេសរុស្ស៊ីនោះវិញ នៅថ្ងៃទី៩ឧសភានេះ ទិវារំលឹកថ្ងៃជ័យជំនះលើសង្គ្រាមលោក លើកទី២ ត្រូវបានគេប្រារព្ធធ្វើនៅលើទីលានក្រហមកណ្តាលរដ្ឋធានីម៉ូស្គូ។ ទិវារំលឹកខួបលើក ទី៧៨ឆ្នាំនាពេលនេះ គឺធ្វើតែចំពោះក្នុងរដ្ឋធានីម៉ូស្គូតែប៉ុណ្ណោះ ខណៈដែលបណ្តាក្រុង២១ ដទៃទៀត មិនបានរៀបចំធ្វើឡើយ ដោយសារតែក្តីបារម្ភនិងកត្តាសន្តិសុខជាពិសេស បន្ទាប់ ពីមានព្រឹត្តិការណ៍វាយប្រហារដ្រូនអត្តឃាតមិនបានសម្រេចដាក់មកលើវិមានក្រឹមឡាំងនិង វិមានព្រឹទ្ធសភាកាលពីសប្តាហ៍មុននោះមក។

ក្នុងពិធីថ្ងៃទី៩ឧសភានេះ រដ្ឋធានីម៉ូស្គូបានហាមដាច់ខាតមិនឱ្យមានការបង្ហោះដ្រូនឡើយ ក្រោយព្រឹត្តិការណ៍យប់ថ្ងៃទី៣ឧសភាឆ្នាំ២០២៣ ដែលរុស្ស៊ីបានបំផ្លាញទាន់ពេលវេលានូវដ្រូន អត្តឃាតចំនួន២ដែលគេចោទថា ជាទង្វើរបស់អ៊ុយក្រែនក្នុងការប៉ុនប៉ងធ្វើឃាតលោកវ្លាឌីមៀរ ពូទីន។

ពិធីរំលឹកទិវាជ័យជំនះឧសភាឆ្នាំ២០២៣ លើទីលានក្រហមកណ្តាលក្រុងម៉ូស្គូ ក៏រួមមានការធ្វើ ពិធីព្យុះហយាត្រា ដែលជាព្រឹត្តិការណ៍ដ៏ធំបង្អស់មួយរំលឹកដល់មនុស្ស​បាត់បង់ជីវិតប្រមាណ ២៧លាននាក់ក្នុងសង្គ្រាមលោកលើកទី២រវាងពីឆ្នាំ១៩៤១ដល់ឆ្នាំ១៩៤៥។ លោកវ្លាឌីមៀរ ពូទីន ដែលគេប៉ុនប៉ងធ្វើឃាតកាលពីសប្តាហ៍មុន បានបង្ហាញវត្តមានរបស់លោកក្នុងពិធី ដែលមានម​នុស្សចូលរួមយ៉ាងច្រើនកុះករ និងលោកបានធ្វើសុន្ទរកថាមួយនៅចំពោះមុខអ្នកចួលរួមនានា។ ក្បួនដង្ហែរក្នុងពិធីព្យុះហយាត្រា បានបង្ហាញនូវការដង្ហែរក្បួនមីស៊ីល ក្បួនរថក្រោះ និងកម្លាំងទាហានធ្វើដំណើរយ៉ាងស្វាហាប់ឆ្លងកាត់ទីលានក្រហមដែលមានវត្តមាន ឥស្សរជនជាន់ខ្ពស់របស់រុស្ស៊ីនិងលោកវ្លាឌីមៀរពូទីនផងដែរ។

អ៊ុយក្រែនដែលជាផ្នែកមួយរបស់រុស្ស៊ីពីអតីតកាល ក៏បានធ្វើពិធីរំលឹកថ្ងៃជ័យជំនះនោះផងដែរ ប៉ុន្តែអ៊ុយក្រែនដែលកំពុងតែមានសង្គ្រាមជាមួយនឹងរុស្ស៊ីនាពេលនេះ បានព្យាយាមកែ ព្រឹត្តិការណ៍ទាំងនោះចេញ។

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានបញ្ជូនសេចក្តីព្រាងច្បាប់មួយទៅកាន់រដ្ឋសភា ដោយស្នើសុំឱ្យអ៊ុយក្រែនលុបចោលថ្ងៃឈប់សម្រាកទិវាជ័យជំនះនោះចោល ដែលជាការដក ខ្លួនចេញមិនឱ្យជាប់ពាក់ព័ន្ធជាមួយនឹងអ្វីដែលរុស្ស៊ីបានធ្វើ។ លោកហ្សេឡិនស្គី ក្នុងសេចក្តី ព្រាងច្បាប់ដដែលនោះ បានស្នើឱ្យមានទិវារំលឹកការចងចាំនិងទិវាជ័យជំនះលើក្រុមណាស៊ី អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ធ្វើនៅថ្ងៃទី៨ឧសភា…ចំណែកថ្ងៃទី៩ឧសភាគឺជាថ្ងៃរំលឹក ការរួបរួមគ្នារបស់ពលរដ្ឋអឺរ៉ុបដែលបានបំផ្លាញចោលនូវអំពើណាស៊ីនិយម។ លោកហ្សេឡិនស្គី បាននិយាយថា ដោយការនឹកឃើញនូវវីរភាពរបស់ប្រជាជនអ៊ុយក្រែនរាប់ លាននាក់ក្នុងសង្គ្រាមប្រឆាំងក្រុមណាស៊ីអាល្លឺម៉ង់នាពេលនោះ គឺយើងនឹងនឹកឃើញ នូវវីរភាពដូចគ្នានេះ ក្នុងសកម្មភាពរបស់ទាហានអ៊ុយក្រែនដែលកំពុងធ្វើនាពេលបច្ចុប្បន្ន៕