(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សម្ព័ន្ធអារ៉ាប់ ទទួលយកស៊ីរី ជាសមាជិកឡើងវិញ ក្រោយអវត្តមានជាង១២ឆ្នាំ

 

២៖ នាយករដ្ឋមន្ត្រីជប៉ុន ប្រាប់ប្រជាជនកូរ៉េខាងត្បូងថា បេះដូងរបស់លោកឈឺចាប់ ពេលនឹកដល់សម័យអាណានិគម​

 

៣៖ រុស្ស៉ី វាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៊ុយក្រែន មុនថ្ងៃទិវាជ័យជម្នះ ៩ ឧសភា

 

៤៖ រដ្ឋមន្រ្តីការបរទេសចិន៖ វាជារឿងចាំបាច់ក្នុងការធ្វើឱ្យទំនាក់ទំនងចិន-អាមេរិក មានស្ថិរភាពឡើងវិញ

 

៥៖ ប្រធានាធិបតីឥណ្ឌូណេស៉ី ថ្កោលទោសការវាយប្រហារលើក្រុមមន្រ្តីអាស៊ាន ដែលស្ថិតក្នុងបេសកកម្មផ្តល់ជំនួយ នៅប្រទេសមីយ៉ាន់ម៉ា

 

៦៖ យានអវកាសដឹកទំនិញ Tianzhou-6 និងរ៉ុក្កែតដឹកជញ្ជូន Long March-7 Y7 ត្រូវបានដឹកជញ្ជូនទៅដល់ទីតាំងបាញ់បង្ហោះ នឹងជ្រើសរើសពេលវេលាសមស្របនាពេលខាងមុខដើម្បីបាញ់បង្ហោះ