(ប៉េកាំង)៖ ព្រឹកថ្ងៃទី៧ខែឧសភា យានអវកាសដឹកទំនិញ Tianzhou-6 និងរ៉ុក្កែតដឹកជញ្ជូន Long March-7 Y7ត្រូវបានដឹកជញ្ជូនទៅដល់ទីតាំងបាញ់បង្ហោះ។ បច្ចុប្បន្ននេះ សំណង់និងបរិក្ខារនៃទីលានបាញ់បង្ហោះយានអវកាសដែលស្ថិតនៅក្រុងWen Chang ខេត្តហៃណាន ប្រទេសចិនមានសភាពល្អប្រសើរ តាមការគ្រោងទុក បន្ទាប់មកនឹងធ្វើការងារត្រួតពិនិត្យ និងធ្វើតេស្តចម្រុះមុនពេលបាញ់បង្ហោះ ហើយជ្រើសរើសពេលវេលាសមស្របនាពេលខាងមុខ ដើម្បីបាញ់បង្ហោះ។

តាមផែនការ យានអវកាសដឹកទំនិញ Tianzhou-6 នឹងត្រូវបាញ់បង្ហោះនៅដើមខែឧសភានេះ ដើម្បីដឹកជញ្ជូនសម្ភារៈដូចជាសម្លៀកបំពាក់ ចំណីអាហារ ទឹកផឹកនិងបរិក្ខារពិសោធន៍ដែលអវកាសយានិកត្រូវការទៅកាន់ស្ថានីយអវកាស៕

វិទ្យុមិត្តភាពកម្ពុជាចិន