(តៃប៉ិ)៖ ក្រសួងដឹកជញ្ជូនរបស់កោះតៃវ៉ាន់បានឱ្យដឹងថា ប្រទេសចិននឹងបង្កើតតំបន់គ្មានការហោះហើររយៈពេលខ្លីមួយ នៅភាគខាងជើងនៃកោះតៃវ៉ាន់នៅថ្ងៃអាទិត្យ (១៦ មេសា) សប្តាហ៍នេះសម្រាប់​ «សកម្មភាពអវកាស»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំង បានបញ្ចប់ការធ្វើសមយុទ្ធយោធាដ៏ធំរយៈពេលបីថ្ងៃ ជុំវិញកោះតៃវ៉ាន់កាលពីសប្តាហ៍មុន ក្នុងទម្រង់ដែលដែលប្រទេសចិនបានក្លែងធ្វើ ដូចជាការវាយប្រហារតាមគោលដៅជាក់ស្តែង ដើម្បីត្រៀមវាយយកកោះតៃវ៉ាន់។

តំបន់គ្មានការហោះហើរហាក់ដូចជាមិនជាប់ពាក់ព័ន្ធនឹងសមយុទ្ធនេះទេ ខណៈដែលក្រសួងដឹកជញ្ជូនរបស់តៃវ៉ាន់បានគូសបញ្ជាក់នៅថ្ងៃពុធនេះថា ប្រទេសចិនបានដាក់កម្រិតលើ «តំបន់ប្រជុំនៃផ្លូវអន្តរជាតិជាច្រើន» ដោយផ្អែកលើ «សកម្មភាពអវកាស»។

ប្រទេសចិនដំបូងបានប្រកាសបិទរយៈពេលបីថ្ងៃ ប៉ុន្តែបានកែប្រែវាមកត្រឹម ២៧នាទីវិញ បន្ទាប់ពីមានការជំទាស់ពីទីក្រុងតៃប៉ិ ដើម្បីជៀសវាងការរំខានដល់ការធ្វើដំណើរ នេះបើយោងតាមក្រសួងដឹកជញ្ជូនរបស់តៃវ៉ាន់។

ការរឹតបន្តឹងឥឡូវនេះត្រូវបានកំណត់ឱ្យអនុវត្តចាប់ពីម៉ោង ១៖៣០នាទីដល់ ១៖៥៧នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅថ្ងៃអាទិត្យ ទី១៦ ខែមេសានេះ។

លោកឧត្តមសេនីយឯក Yen Yu-hsien បាននិយាយថា តំបន់គ្មានការហោះហើរនេះ ស្ថិតនៅក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ (ADIZ)។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា «វាមានចម្ងាយប្រហែល ៨៥ម៉ាយពីភាគខាងជើងនៃកោះតៃវ៉ាន់។ តំបន់នៅភាគខាងជើងនោះ មានផ្លូវហោះហើរអន្តរជាតិជាច្រើន រួមទាំងទៅកាន់ប្រទេសជប៉ុន កូរ៉េ និងសហរដ្ឋអាមេរិកផងដែរ»។

ទោះយ៉ាងណា ចិនមិនបានធ្វើអត្ថាធិប្បាយលើតំបន់គ្មានការហោះហើរនេះទេ ប៉ុន្តែកូរ៉េខាងត្បូងដែលត្រូវបានរាយការណ៍ដោយសង្ខេបអំពីផែនការនេះបាននិយាយថា វាបណ្តាលមកពីមានវត្ថុធ្លាក់ពីលើយានបង្ហោះផ្កាយរណប។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបាននិយាយថា ទីក្រុងតូក្យូក៏ត្រូវបានជូនដំណឹងអំពីតំបន់គ្មានការហោះហើរផងដែរ។ លោក Hirokazu Matsuno បាននិយាយថា «អាជ្ញាធរចិនបានជូនដំណឹងដល់យើង អំពីការកំណត់តំបន់ដែលអាចប៉ះពាល់ដល់សុវត្ថិភាពនៃការហោះហើររបស់យន្តហោះ សម្រាប់សកម្មភាពអវកាសចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី