(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ហ្សេលេនស្គី គំរាមសងសឹក ក្រោយការវាយប្រហាររបស់រុស្ស៉ីសម្លាប់មនុស្ស ៩នាក់

 

២៖​ ប្រមុខការទូតអាមេរិក ជំរុញឱ្យសមាជិក ICC ទាំងអស់ អនុវត្តតាមដីកាចាប់ខ្លួនលោក ពូទីន

 

៣៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ បើកកិច្ចសន្ទនាតាមទូរស័ព្ទអបអរខែរ៉ាម៉ាឌន និងសន្យាជួបមុខគ្នាឆាប់ៗ

 

៤៖ មេបក្សប្រឆាំងនិរទេសខ្លួនបេឡារុស អំពាវនាវឲ្យបេឡារុស ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៉ី

 

៥៖ យោធាចិនអះអាងថា បានបណ្តេញនាវាចម្បាំងអាមេរិក១គ្រឿង ដែលបំពានចូលមកសមុទ្រចិនខាងត្បូង

 

៦៖ កូរ៉េខាងត្បូងនិងអាមេរិក មានផែនការធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំមិនធ្លាប់មាន ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង