(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទទួលធ្វើជាម្ចាស់ផ្ទះក្នុងពិភាក្សាត្រីភាគី រវាងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ បានទទួលភ្ញៀវទាំងពីរនៅឆ្ងាយពីសមរភូមិជួរមុខ ក្នុងទីក្រុង Lviv ភាគខាងលិចអ៊ុយក្រែន ជាកន្លែងដែលកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីជួយបញ្ចប់សង្រ្គាម ក៏នឹងត្រូវស្ថិតក្នុងរបៀបវារៈផងដែរ។

ក្នុងនាមសម្របសម្រួលដ៏មានសក្តានុពលមួយ ប្រធានាធិបតីតួកគី លោក Erdogan នឹងប្រើប្រាស់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់អ៊ុយក្រែន ដើម្បីស្វែងរកមធ្យោបាយពង្រីកការនាំចេញគ្រាប់ធញ្ញជាតិពីទីផ្សារនំប៉័ងរបស់អឺរ៉ុប ទៅកាន់អ្នកខ្វះខាតរបស់ពិភពលោក។ ចំណែកឯអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres នឹងប្រើប្រាស់ដំណើរទស្សនកិច្ចនេះ ដើម្បីផ្តោតលើការទប់ស្កាត់ស្ថានការណ៍ប្រែប្រួល នៅឯរោងចក្រថាមពលនុយក្លេអ៊ែរដែលកាន់កាប់ដោយរុស្ស៊ី៕