(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃអង្គារនេះបាននិយាយថារដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ នឹងបំពេញទស្សនកិច្ចទៅកាន់ ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៣ ខែសីហានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសរុស្ស៉ីក៏បាននិយាយបែបឌឺដងដែរថា លោក ឡាវរ៉ូវ នឹងបំពេញទស្សនកិច្ចមកកាន់មីយ៉ាន់ម៉ា ក្រោមកិច្ចសហប្រតិបត្តិការ មិនមែនបង្ករឿងដូចដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ីឡើយ៕