(គូឡាឡាំពួ)៖ យោងតាមទិន្នន័យរបស់ វែបសាយតាមដានផ្លូវចរាចរណ៍ផ្លូវអាកាស FlightRadar24 នាពេលនេះ គឺយន្តហោះធុន Boeing C-40C ដែលដឹកប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី (Nancy Pelosi) បានចាកចេញពី ទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៉ីហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅមុននេះបន្តិច នាថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២២។

គួរបញ្ជាក់ថា យ៉ាងណាមិញ ភ្លាមៗបែបនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើគោលដៅបន្ទាប់នៃយន្តហោះរបស់លោកស្រី ផេឡុស៉ី គឺទីណា ប៉ុន្តែលោកស្រីត្រូវគេរំពឹងថា ទំនងជានឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ក្នុងថ្ងៃអង្គារនេះតែម្តង ចំពោះមុខការព្រមានធ្ងន់ៗ ពីសំណាក់ទីក្រុងប៉េកាំង៕