(សិង្ហបុរី)៖ អ្នកស្លាប់ចំនួន ១៨នាក់បន្ថែម ត្រូវបានបូកបន្ថែមក្នុងតួលេខអ្នកស្លាប់សរុបដោយសារកូវីដ នៅក្នុងប្រទេសិង្ហបុរីកាលពីឆ្នាំមុន បន្ទាប់ពីមានការកែសម្រួលដោយក្រសួងសុខាភិបាល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលបានប្រកាសថា ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ ក្នុងឆ្នាំ២០២១ ត្រូវបានកែសម្រួលពី៨០៣ ទៅ៨០២១នាក់។ ការកែតម្រូវនេះធ្វើឡើងបន្ទាប់ពី «ដំណើរការទូទាត់ប្រចាំឆ្នាំ» ពីការិយាល័យចុះបញ្ជីកំណើត និងមរណភាពបានបិទបញ្ចប់របាយការណ៍របស់ខ្លួនសម្រាប់ឆ្នាំមុន។

សរុបមក អ្នកស្លាប់ចំនួន ១៨នាក់ត្រូវបានបូកបញ្ចូលទៅក្នុងចំនួនអ្នកស្លាប់ជាផ្លូវការ នៃជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាលសម្រាប់ឆ្នាំ២០២១។ នេះតំណាងឱ្យការកើនឡើង ២.២ភាគរយធៀបនឹងតួលេខឆ្នាំមុន៕