(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៧,១៨៥នាក់ នៅថ្ងៃសៅរ៍នេះដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១,៤៦១,១០៧នាក់។

ក្នុងចំណោមករណីថ្មីនេះ ៦.៩០៦ ជាករណីឆ្លងក្នុងស្រុកនិង ២៨១ ករណីជាករណីនាំចូល។

ដោយឡែកក៏មានករណីស្លាប់ ១នាក់ ដោយសារតែជំងឺកូវីដ ១៩ នៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប មានចំនួន ១,៤១៦នាក់៕