(សេអ៊ូល)៖ កូរ៉េខាងជើង បាននិយាយថា សហរដ្ឋអាមេរិកកំពុងទាញយកអត្ថប្រយោជន៍ពីការផ្ទុះឡើងនូវជំងឺកូវីដ ១៩ នៅក្នុងប្រទេសរបស់ខ្លួន តាមរយៈការបង្ហាញពីបំណងផ្តល់ជំនួយមនុស្សធម៌ ដែលមានបង្កប់ចេតនានយោបាយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងអត្ថបទមួយរបស់ក្រសួងការបរទេសកូរ៉េខាងជើង ដែលចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបញ្ជាក់ថាការបង្ហាញពីបំណងផ្តល់ ជំនួយរបស់សហរដ្ឋអាមេរិក គឺជាផែនការមួយ ដើម្បីកាត់បន្ថយការរិះគន់ជាអន្តរជាតិ លើគោលនយោបាយអមិត្តរបស់ខ្លួនចំពោះកូរ៉េខាងជើង តែប៉ុណ្ណោះ។

ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់ការផ្តល់ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកថា មានភាពមិនស្មោះត្រង់ ចំពោះមុខការធ្វើសមយុទ្ធនា ពេលថ្មីៗនេះ រួមទាំងការបន្ថែមទណ្ឌកម្មមកលើកូរ៉េខាងជើង ដោយលើកឡើងថាទីក្រុងព្យុងយ៉ាង ដែលបរាជ័យក្នុងវិបត្តិកូវីដ ១៩ គួរតែទម្លាក់នូវ ការផ្តល់ឲ្យដ៏ «ល្ងង់ខ្លៅ» ហើយគ្រប់គ្រងស្ថានការណ៍ក្នុងប្រទេសរបស់ខ្លួនឲ្យបានជាមុនសិន។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៉ីនតោន និងកូរ៉េខាងត្បូង បានប្រកាសផ្តល់ការគាំទ្រផ្នែកមនុស្សធម៌ ដូចជាវ៉ាក់សាំង, សម្ភារៈវេជ្ជសាស្រ្តដល់ ប្រទេសកូរ៉េខាងជើង បន្ទាប់ពីមានការផ្ទុះឡើងជាលើកដំបូង នាខែមេសា ប៉ុន្តែទីក្រុងព្យុងយ៉ាងបានបដិសេធ៕