(វីយែន)៖ អង្គការនៃប្រទេសនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលជាក្រុមដែលគេស្គាល់ថាជា OPEC + បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងប្រកាន់ខ្ជាប់នូវការជំរុញទិន្នផល ដូចអ្វីដែលបានសម្រេចពីមុន សម្រាប់ខែសីហា ទោះបីជាមានការអំពាវនាវឱ្យមានការបង្កើនទិន្នផលបូមប្រេង ដើម្បីរក្សាតម្លៃប្រេងឆៅក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិិ ទី៣០ ខែមិថុនា ឆ្នាំ២០២២។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការផ្គត់ផ្គង់ប្រេង ដោយបានធ្វើឱ្យតម្លៃកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ។

បន្ទាប់ពីការហាមឃាត់របស់សហភាពអឺរ៉ុបលើការនាំចូលប្រេងពីរុស្ស៊ី ដោយសារតែការលុកលុយនោះ អង្គការ OPEC+ នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ខ្លួនកាលពីដើមខែមិថុនាបានយល់ព្រមបើកដំណើរការម៉ាស៊ីនឱ្យកាន់តែទូលំទូលាយជាងការរំពឹងទុក។

ប្រទេសសមាជិកទាំង១៣ នៃអង្គការប្រទេសនាំចេញប្រេងដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៉ី និងប្រទេសដៃគូចំនួន១០ របស់ខ្លួនបានកាត់បន្ថយផលិតកម្មយ៉ាងខ្លាំងក្នុងឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតសកលកូវីដ១៩។

ចាប់ ពី ខែ ឧសភា ឆ្នាំ មុន ពួក គេ ចាប់ ផ្តើម បង្កើន ផលិត កម្ម ជា បណ្តើរៗ ម្តង ទៀត។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិក និងអ្នកប្រើប្រាស់ប្រេងសំខាន់ៗផ្សេងទៀតបានបង្កើនសំណើដើម្បីបង្កើនទិន្នផលប្រេងឲ្យបានកាន់តែច្រើនឡើង។

ប៉ុន្តែសមាជិក OPEC+ មួយចំនួនបាននិងកំពុងខកខានក្នុងការបំពេញកូតាទិន្នផលរបស់ខ្លួនខណៈដែលអ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា ហើយឥឡូវនេះក៏រុស្ស៊ីផងដែរ ត្រូវបានរារាំងដោយទណ្ឌកម្មលោកខាងលិច៕