(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៩,៣៩២ករណី និងមានករណីស្លាប់ថ្មីម្នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងខាងលើ មាន៦០៣ករណី ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,៤៣៤,៥៦៣ករណី ក្នុងនោះស្លាប់ ១,៤១១នាក់៕