(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤,៥៧៨ករណី និងស្លាប់ ២នាក់ទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍ពីក្រសួង ចុះផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងខាងលើ មាន១០៧ករណីជាករណីនាំចូលក្រៅពីនោះករណីឆ្លងក្នុងស្រុកទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,២៥៨,៦៩១ករណី ក្នុងនោះស្លាប់ ១,៣៧១នាក់៕