(ហ្សឺណែវ)៖ ក្រុមអ្នកឃ្លាំមើលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ជម្លោះ និងគ្រោះមហន្តរាយធម្មជាតិបានបង្ខំមនុស្សរាប់សិបលាននាក់ ឱ្យភៀសខ្លួននៅក្នុងប្រទេសរបស់ពួកគេក្នុងឆ្នាំ២០២១ ដោយបានជំរុញឱ្យចំនួនអ្នកផ្លាស់ទីលំនៅផ្ទៃក្នុង កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

មនុស្សប្រហែល ៥៩.១លាននាក់ ត្រូវបានចុះបញ្ជីជាអ្នកផ្លាស់ទីលំនៅផ្ទៃក្នុង នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២១ ដែលជាការបំបែកកំណត់ត្រាគ្រប់ពេល ខណៈដែលគេរំពឹងថា នឹងត្រូវបំបែកម្តងទៀតនៅឆ្នាំនេះ ចំពេលមានការផ្លាស់ទីលំនៅដ៏ធំនៅក្នុងប្រទេសអ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម៕