(ប៉េកាំង)៖ ពីថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ មហាសន្និបាតអភិរក្សអេកូបរិស្ថានទូទាំងប្រទេសចិន បានបើកធ្វើ។ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមមហាសន្និបាត ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ដោយបានកំណត់គោលការណ៍ សំខាន់ស្តីពីការជំរុញ ការកសាងអរិយធម៌អេកូឡូស៊ី ក្នុងយុគសម័យថ្មី ដែលជាបទបញ្ជា អំពីការកសាងប្រទេសចិនដ៏ស្រស់ស្អាត។

៤ឆ្នាំកន្លងទៅនេះ ក្រោមការណែនាំរបស់គំនិតអរិយធម៌អេកូឡូស៊ី របស់លោក Xi Jinping ប្រទេសចិនបន្តបង្កើនការអភិរក្សអេកូបរិស្ថាន រួមគ្នាកសាងទីលំនៅដ៏ស្រស់ស្អាត ដែលមនុស្សនិងធម្មជាតិ រួមរស់នៅដោយចុះសម្រុងគ្នា។ ទិដ្ឋភាពដែលមេឃពណ៌ខៀវ និងពពកពណ៌ស ទឹកថ្លាឆ្វង់ និងភ្នំពណ៌បៃតង ជនបទដ៏ស្រស់ស្អាត កំពុងលេចចេញជាបណ្តើរៗ៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន