(វ៉ាស៊ីនតោន)៖ ២៤ខែបន្ទាប់ពីករណីដំបូង នៃជំងឺកូវីដ១៩ត្រូវបានបញ្ជាក់ សហរដ្ឋអាមេរិកបានឈានដល់ដំណាក់កាលដ៏សំខាន់មួយ ខណៈដែលចំនួនអ្នកស្លាប់ដោយសារជំងឺនេះ បានកើនឡើងដល់ ១លាននាក់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីសេតវិមាន ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ប្រទេសនេះកំពុងស្គាល់នូវ «ព្រឹត្តិការណ៍សោកនាដកម្ម» ហើយការស្លាប់ម្នាក់ៗគឺជា «ការបាត់បង់ដែលមិនអាចជំនួសបាន»។

វាជាតួលេខសរុបផ្លូវការខ្ពស់បំផុតនៅទូទាំងពិភពលោក ទោះបីជាអង្គការសុខភាពពិភពលោកជឿថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះទៅទៀតនៅកន្លែងផ្សេងទៀតក៏ដោយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានកត់ត្រាករណីកូវីដ១៩ ច្រើនជាង ៨០លាននាក់ ក្នុងចំណោមប្រជាជនសរុបរបស់ខ្លួនចំនួន ៣៣០លាននាក់។ ករណីដែលបានបញ្ជាក់ដំបូងត្រូវបានគេរាយការណ៍នៅថ្ងៃទី ២០ ខែមករាឆ្នាំ ២០២២ នៅពេលដែលបុរសម្នាក់បានហោះទៅផ្ទះនៅទីក្រុង Seattle ពីទីក្រុង Wuhan ប្រទេសចិន៕