(ប៉េកាំង)៖ «ពួកយើងជាសមុទ្រផ្កានាខែឧសភា ឱបប្រសោបយុគសម័យដោយយុវភាព» -- ទំនុកចម្រៀងមួយម៉ាត់នេះតំណាងដល់សម្ព័ន្ធយុវជនចិន ដែលមានគម្រប់ខួប១០០ឆ្នាំនៅថ្ងៃទី១០ ខែឧសភា។ ថ្លែងក្នុងមហាសន្និបាតអបអរសាទរ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងដោយមនោសញ្ចេតនាថា យុវជនដូចដើមឈើតូចដែលកំពុងរីកលូតលាស់ ទីបំផុតនឹងខ្ពស់ទល់ផ្ទៃមេឃ។

នាឆ្នាំ១៩២១ យុវជនមួយក្រុមដែលមានអាយុជាមធ្យម ២៨ ឆ្នាំបានបង្កើតបក្សកុម្មុយនិស្តចិន ដែលជាទីចាប់ផ្តើមនៃកំណែទម្រង់ មុខមាត់ប្រទេសចិននិងប្រជាជាតិចិន។ នាខែឧសភា ឆ្នាំ១៩២២ សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនបានបង្កើតឡើង។

ពីឆ្នាំ១៩២២ ដល់ឆ្នាំ ២០២២ មួយរយឆ្នាំកន្លងផុតទៅ យុវជនចិនបានបន្តវេនហើយសកម្មចូលរួមការកសាងប្រទេសជាតិ ដើម្បីបង្កើតប្រទេសជាតិប្រកបដោយយុវភាព។

អ្នកចូលរួមការប្រកួតការច្នៃប្រឌិតថ្មីនិងសហគ្រិនភាពយុវជនរបស់ប្រទេសចិន ធ្វើការណែនាំអំពីប្រព័ន្ធផ្តល់សេវាកម្មថាមពលវៃឆ្លាតក្នុងជនបទ( ថតនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩)។

បុគ្គលិកវ័យក្មេងផ្នែកដឹកជញ្ជូនតាមផ្លូវដែកកំពុងដឹកសម្ភារៈបង្ការជំងឺឆ្លង។ (ថតនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០)។

ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១ បុគ្គលិកសិក្សាស្រាវជ្រាវបច្ចេកវិទ្យាអវកាសរបស់ចិនអបអរសាទរ ចំពោះការដែលយានរុករកភពព្រះអង្គារផលិតដោយចិន បានចុះចតលើផ្ទៃភពព្រះអង្គារដោយជោគជ័យ។ គួរបញ្ជាក់ថា ក្រុមការងារយានអវកាស Chang`e និងយានអវកាស Shenzhou របស់ចិនមានអាយុជាមធ្យមគឺ ៣៣ឆ្នាំ, ក្រុមការងារប្រព័ន្ធផ្កាយរណបណែនាំផ្លូវ Beidou មានអាយុជាមធ្យមគឺ ៣៥ឆ្នាំ, ឯក្រុមស្រាវជ្រាវនិងផលិតតេឡេស្កុបសង្កេតដែនអវកាស FAST មានអាយុជាមធ្យម ៣០ឆ្នាំ។

នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ខេត្ត Shanxi ប្រទេសចិនបានធ្វើការប្រកួតជំនាញវិជ្ជាជីវៈ។ បេក្ខជនមកពីសាលាឧត្តមសិក្សា និងសាលាវិជ្ជាជីវៈកំពុងផលិតមនុស្សយន្តចល័ត។

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ អ្នកស្មគ្រ័ចិត្តនៃការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បានថតរូបអនុស្សាវរីយ៍នៅស្តង់ផ្តល់សេវាកម្ម។

យប់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង កុមារមកពីភូមិនៅតំបន់ភ្នំរបស់ចិន បានច្រៀងបទចម្រៀងកីឡាអូឡាំពិកជាភាសាក្រិក សំឡេងច្រៀងដ៏ពីរោះ ត្រូវបានទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង។

ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ អវកាសយានិកចិនបានត្រឡប់មកភពផែនដីវិញ ដោយជោគជ័យបន្ទាប់ពីបានបំពេញការងារនៅស្ថានីយអវកាសចិន អស់រយៈពេលជាងកន្លះឆ្នាំ។

ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅកំពូលភ្នំអេវើរេស ក្រុមការងារស្រាវជ្រាវអំពីវិទ្យាសាស្ត្រភ្នំអេវើរេស បានប្រមូលព្រឹលដើម្បីធ្វើពិសោធន៍ សមាជិករបស់ក្រុមការងារនេះកើតនៅក្រោយទសវត្សរ៍ឆ្នាំ៨០ និងទសវត្សរ៍ឆ្នាំ៩០។

កាលពីនៅក្មេង លោក Xi Jinping បានទាមទារខ្លួនឯងថា «ត្រូវស៊ូទ្រាំនឹងទុក្ខលំបាក»។ លោកធ្លាប់រំលឹកថា ពេលលោកចូលរៀននៅមធ្យមសិក្សា សៀវភៅបង្រៀនបានលើកឡើងថា «ខិតខំតស៊ូ កសាងមាតុប្រទេសឱ្យរុងរឿង ដោយដៃទាំងគូរបស់ខ្លួន» ដែលបានជះឥទ្ធិពលដល់ជម្រើស ក្នុងឆាកជីវិតរបស់មនុស្សជំនាន់លោក។

«តើអ្វីជាយុវជនគំរូ? គឺប្រកាន់ខ្ជាប់គំនិតតស៊ូជានិច្ច។» តើយុវភាពមានន័យដូចម្តេច ? យុវភាពគឺស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះអរិយធម៌ជាតិដ៏ត្រចះត្រចង់ ចំពោះបូរាណភាពទឹកដី និងចំពោះប្រជាជនដ៏ឧស្សាហ៍ព្យាយាម អង់អាចក្លាហាន៕