(ប៉េកាំង)៖ នៅថ្ងៃទី១០ ខែឧសភានេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងនៅក្នុងមហាសន្និបាតអបអរសាទខួប ១០០ឆ្នាំ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនថា មួយរយឆ្នាំកន្លងមក សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនប្រកាន់ខ្ជាប់ នូវឧត្តមគតិយ៉ាងម៉ឺងម៉ាត់មិនងាករេ បានបង្កើតទៅជាបទពិសោធដ៏មានតម្លៃ។ នេះជាបទពិសោធដ៏សំខាន់ សម្រាប់សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន ដែលឆ្ពោះទៅរកអនាគត និងបង្កើតសមិទ្ធផលថ្មី។

លោកបានមានប្រសាសន៍ថា ប្រវត្តិសាស្រ្តបានបញ្ជាក់យ៉ាងជាក់លាក់ថា មានតែប្រកាន់ខ្ជាប់នូវការដឹកនាំដោយបក្ស ទើបសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន អាចបង្រួបបង្រួមយុវជនចិនឆ្ពោះទៅមុខ ជំរុញចលនាយុវជនចិនធ្វើដំណើរទៅមុខ តាមទិសដៅនយោបាយដ៏ត្រឹមត្រូវ។ មានតែលើកទង់កុម្មុយនិស្ត និងសង្គមនិយមឱ្យខ្ពស់ ទើបសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន អាចបង្កើតទៅជាក្រុមដែលមានកំលាំងសាមគ្គីមាំជាងគេ និងមានកម្លាំងប្រយុទ្ធខ្លាំងជាគេដើម្បីប្រមូលផ្តុំយុវជនឱ្យស្ថិតនៅក្រោម ទង់ឧត្តមគតិរបស់បក្សជារៀងរហូត។

មានតែប្រកាន់ខ្ជាប់នូវប្រធានបទ ដែលខិតខំដើម្បីស្តារប្រជាជាតិចិន មានភាពរុងរឿងសារឡើងវិញ ទើបសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន អាចសាមគ្គីនូវកម្លាំងវ័យក្មេងទាំងអស់ ដើម្បីបំពេញបព្វហេតុដ៏មហិមា។ មានតែប្រមូលកម្លាំងយុវជនទាំងអស់គ្នា ទើបសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន អាចក្លាយទៅជាអ្នកដែលយុវជនទុកចិត្តបាន ជឿជាក់បាននិងឃ្លាតមិនបាន៕