(ប៉េកាំង)៖ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ជិតនឹងបើកធ្វើ ហើយក្រុងប៉េកាំងក៏បានឈានចូលរយៈពេលការប្រកួតកីឡា អូឡាំពិករដូវរងាផងដែរ។ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោក ជាពិសេស ការរាតត្បាតនៃវីរុសបម្លែងថ្មីដូចជាវីរុស ប្រភេទ Omicron ជាដើម បាននាំមកនូវភាពមិនប្រាកដប្រជាយ៉ាងខ្លាំងដល់ស្ថានភាពជំងឺកូវីដ១៩ទូទាំងពិភពលោក។

ដូច្នេះការធានាបាននូវការបង្ការជំងឺកូវីដ១៩ ក្នុងកំឡុងពេលប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងឱ្យបានល្អដោយពេញទំហឹងគឺមានសារសំខាន់ណាស់។ ប្រឈមនឹងកម្លាំងសម្ពាធពីរ គឺ «ការបង្ការករណីឆ្លងពីបរទេស និងបង្ការកុំឱ្យមានការរីករាលដាលម្តងទៀតក្នុងស្រុក» ក្រុងប៉េកាំងកំពុងបង្កើន វិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ដោយប្រើប្រាស់មធ្យោបាយវិទ្យាសាស្ត្រ និងបច្ចេកទេសច្រើនបែបយ៉ាង ដើម្បីជំរុញការបង្ការជំងឺកូវីដ១៩ នៃ ការប្រកួតកីឡាអូឡាំពិករដូវរងាដោយគ្រប់ជ្រុងជ្រោយ និងជំរុញដល់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឱ្យប្រព្រឹត្តទៅដោយរលូន។

ខណ្ឌ Haidian ក្រុងប៉េកាំងមានកីឡដ្ឋានប្រកួតចំនួនពីរ និងកីឡដ្ឋានសម្រាប់ហ្វឹកហាត់ចំនួនបីនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ ក្នុង អំឡុងពេលការប្រកួតកីឡាអូឡាំពិករដូវរងាសាកល្បងនៅឆ្នាំទៅមិញ ខណ្ឌ Haidian បានបង្កើតប៉ុស្តិ៍បង្ការជំងឺកូវីដ១៩ ចំនួន៩១កន្លែង ដែលបាន ប្រើប្រាស់ម៉ាស៊ីនថតរូបចំនួនពីរដែលមានភីកសែល១រយលាន ប្រព័ន្ធតាមដាននិងត្រួតពិនិត្យវីរុសកូវីដ១៩ ក្នុងខ្យល់អាកាសនៃទីកន្លែងសាធារណៈ និងប្រព័ន្ធសម្លាប់សារធាតុបង្កជំងឺក្នុងខ្យល់អាកាស ដើម្បីគ្រប់គ្រងនិងធានាការបង្ការជំងឺកូវីដ១៩ តាមរយៈមធ្យោបាយបច្ចេកវិទ្យា។

បុគ្គលិកការងារអាចស្កេនកូដពិនិត្យព័ត៌មាននៅកន្លែងពិសេសដែលតភ្ជាប់នឹងវេទិកាទិន្នន័យធំ តាមរយៈទិន្នន័យធំដូចជា ការធ្វើតេស្តអាស៊ីដនុយគ្លេអ៊ិច តាមដានត្រួតពិនិត្យសុខភាព និងសីតុណ្ហភាពគ្រប់ពេលវេលាជាដើម ដើម្បីផ្តល់ព័ត៌មានក្រើនរំលឹកអំពីការគ្រប់គ្រងចំពោះការជួបជុំរបស់បុគ្គលិក និងស្ថានភាពដែលពាក់ព័ន្ធ។

ព្រមពេលជាមួយគ្នានេះ ក៏បានបង្កើតប្រព័ន្ធផ្សាយបន្តផ្ទាល់នូវកម្មវិធីនៃការប្រកួតតាមអនឡាញ ដាក់ចេញមនុស្សយន្តយាមល្បាតវៃឆ្លាត មនុស្សយន្ត ណែនាំការទស្សនាវៃឆ្លាត និងប្រព័ន្ធគ្រប់គ្រងការការពារសន្តិសុខវៃឆ្លាតជាដើម ដើម្បីផ្តល់សេវាប្រកបដោយគុណភាពល្អនិងល្អិតល្អន់ចំពោះអត្តពលិក ដែលចូលរួមការប្រកួតទៅលើការងារសំខាន់ៗដូចជា ការប្រកួត ការហូបចុក ការស្នាក់នៅ ការធ្វើដំណើរទៅមកនិងការពារសន្តិសុខជាដើម។

ដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ១៩ បុគ្គលិកការងារនៃក្រុមហ៊ុនផ្តល់សេវាផ្សាយបន្តកីឡាអូឡាំពិកមិនអាចកំណត់ច្បាស់ពីទីតាំងថតនៅពេល ផ្សាយបន្តនៅទីតាំងផ្ទាល់ទេ។ ដូច្នេះ ប្រព័ន្ធចម្លងតាមកីឡដ្ឋាននឹងធ្វើឱ្យទិន្នន័យដូចជាសំណង់និងបច្ចេកទេសជាដើមក្លាយជាអ្វីដែលអាចមើលឃើញសម្រាប់រៀបចំកន្លែងផ្សាយបន្តនៅទីឆ្ងាយ។ ព្រមពេលជាមួយគ្នានេះ ការងារជាច្រើនដូចជាខ្សែផ្លូវចូលក្នុងកីឡដ្ឋានរបស់អត្តពលិក និងទស្សនិកជនជាដើមក៏អាចមានភាពប្រសើរឡើងដោយសារប្រព័ន្ធនេះដែរ។

ក្រៅពីនេះ «ការចាក់ផ្សាយតាមអនឡាញ» ដែលបង្កើតឡើងដោយការគណនាពពកភាពវៃឆ្លាតសិប្បនិម្មិត និងបច្ចេកទេសបញ្ជូនទិន្នន័យដោយ ល្បឿនលឿន តាមបណ្តាញអ៊ីនធើណេត ក៏នឹងបង្ហាញមុខជាលើកដំបូងក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងផងដែរ។ ព្រឹកថ្ងៃទី២៣ ខែមករា ភូមិប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងចំនួនបីបានចាប់ផ្តើមបើកដំណើរការទុកមុន ហើយអត្តពលិកនិងមន្ត្រីគណៈកម្មាធិការកីឡាអូឡាំពិកប្រទេសនានា ដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាកំពុងមកដល់ក្រុងប៉េកាំងជាបន្តបន្ទាប់។

ដើម្បីប្រកួតឱ្យកាន់តែឆាប់រហ័សកាន់តែខ្ពស់ កាន់តែខ្លាំងក្លានិងកាន់តែសាមគ្គីគ្នា អត្តពលិកដែលមកពីតំបន់នានាលើពិភពលោកបានធ្វើការហ្វឹកហាត់ ទាំងយប់ទាំងថ្ងៃដ៏ច្រើនរាប់មិនអស់ ហើយក្រុងប៉េកាំងដែលក្នុងនាមជាទីក្រុងរៀបចំការប្រកួតកីឡាអូឡាំពិក ក៏បានរៀបចំយ៉ាងម៉ត់ចត់អស់រយៈពេល ជាច្រើនឆ្នាំរួចហើយ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដាច់ខាតមិនអាចត្រូវខកបំណងបានឡើយ។ ការប្រើប្រាស់បច្ចេកទេសថ្មីនិងផលិតផលថ្មី គ្រប់បែប យ៉ាងនឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងក្នុងការធានាសេវានៃការប្រកួតកីឡាអូឡាំពិករដូវរងា ដើម្បីជំរុញការប្រកួតកីឡាអូឡាំពិករដូវរងាឱ្យប្រព្រឹត្តទៅដោយ រលូននិងប្រកបដោយសុវត្ថិភាព។

ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដែលរៀបចំឡើងក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ នឹងក្លាយជាការប្រកួតដ៏ឱឡារិក និងជារឿង មង្គលជាសកលដ៏កម្រមាន ប្រជាជនទូទាំងពិភពលោករំពឹងទុកយ៉ាងស្មោះស្ម័គ្រចំពោះការបើកធ្វើនៃការប្រកួតកីឡាអូឡាំពិកលើកនេះ!