(ឡុងដ៍)៖ អ្នកវិទ្យាសាស្ត្រចក្រភពអង់គ្លេស នឹងចាប់ផ្តើមធ្វើតេស្តថ្នាំឈ្មោះ molnupiravir របស់ក្រុមហ៊ុន Merck សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩ ដែលសម្រាកនៅមន្ទីរពេទ្យ ចំពេលមានការរីករាលដាលជាសកលនៃវីរុសបំប្លែងខ្លួនថ្មី Omicron ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២។

អ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន RECOVERY បាននិយាយថា ថ្នាំគ្រាប់នេះត្រូវបានអនុម័តក្នុងប្រទេសអង់គ្លេសសម្រាប់ការប្រើប្រាស់ ចំពោះអ្នកដែលមានជំងឺកូវីដ១៩ កម្រិតស្រាលទៅមធ្យម ប៉ុន្តែគេមិនដឹងថា តើថ្នាំនេះអាចមានប្រសិទ្ធភាពចំពោះអ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលមានអាក្ការៈជំងឺធ្ងន់ធ្ងរឬយ៉ាងណានោះទេ។

គួរបញ្ជាក់ថា ការសិក្សានេះ នឹងផ្តល់ថ្នាំកម្រិត 800 mg នៃថ្នាំ molnupiravir ចំនួនពីរដងក្នុងមួយថ្ងៃ សម្រាប់រយៈពេល៥ថ្ងៃ ជូនដល់អ្នកជំងឺពេញវ័យដែលសម្រាកនៅមន្ទីពេទ្យ ជាមួយនឹងការថែទាំស្តង់ដារ៕