(រីយ៉ាទ)៖ នាយករដ្ឋមន្ត្រីថៃនឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតក្នុងអ្វីដែលនឹងក្លាយជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីមានជម្លោះការទូតជុំវិញការលួចគ្រឿងអលង្ការ ជិតបីទសវត្សរ៍កន្លងមកនេះ។ នេះបើតាមក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ចុះផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២។

ក្នុងឆ្នាំ១៩៨៩ អ្នកយាមការជនជាតិថៃម្នាក់ ដែលធ្វើការនៅវាំងរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត បានលួចយកគ្រឿងអលង្ការតម្លៃប្រមាណ ២០លានដុល្លារ ដែលត្រូវបានគេស្គាល់ថាជា "Blue Diamond Incident" ហើយអារ៉ាប៊ីសាអូឌីតក៏បានបន្ទាបកម្រិតទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយទីក្រុងបាងកក។

ក្នុងចំណោមគ្រឿងអលង្ការទាំងនោះ រួម ទាំង ត្បូង ពេជ្រ ពណ៌ ខៀវ ដ៏ កម្រ មួយផងដែរ ដោយនៅ មិន ទាន់ ត្រូវ បាន រក ឃើញ នៅ ឡើយ ទេ។

ក្រសួង អារ៉ាប៊ីសាអូឌីត បាន និយាយ ថា នាយករដ្ឋមន្ត្រី ថៃលោក ប្រាយុទ្ធ ចាន់អូចា នឹង ចាប់ផ្តើម ដំណើរ ទស្សនកិច្ច រយៈពេល ពីរ ថ្ងៃ ទៅ ប្រទេស អារ៉ាប៊ីសាអូឌីត នៅ ថ្ងៃ អង្គារសប្តាហ៍ក្រោយនេះ តប តាម ការ អញ្ជើញ របស់ រាជទាយាទ អារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed bin Salman។

ដំណើរ ទស្សនកិច្ច នេះ មាន គោល បំណង សម្រប សម្រួល លើ បញ្ហា មួយចំនួន ដោយ មិន បាន បញ្ជាក់ លម្អិត ឡើយ៕