(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់បានចុះត្រួតពិនិត្យការងារ នៅកន្លែងជាច្រើន ចុះទៅដើរស្រែ យកចត្តទុកដាក់ដល់ការអភិវឌ្ឍ កសិផលពិសេសក្នុងតំបន់។ ក្រោយការវាយតម្លៃរបស់លោកផ្កា Daylily នៅក្រុង Datong ខេត្ត Shanxi, ផ្សិត Zhashui ខេត្ត Shanxi, តែស Anji ខេត្ត Zhejiang, ស្រានៅខេត្ត Guizhou កសិផលទាំងអស់សុទ្ធតែពេញនិយម នៅតាមបណ្តាញអ៊ីនធឺណែត ដូច្នេះក្នុងចិត្តរបស់ប្រជាជន លោកក៏បានក្លាយទៅជាអ្នកប្រសប់ផ្សព្វផ្សាយផលិតផលពិសេស។

* ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មូលដ្ឋានដាំផ្កា Daylily សរីរាង្គក្រុង Tatong ខេត្ត Shanxi

លោក Xi Jinping ដែលកំពុងចុះត្រួតពិនិត្យការងារនៅខេត្ត Shanxi បានពិនិត្យមើលការរីកលូតលាស់នៃផ្កា Daylily ហើយនិយាយលេងយ៉ាងជិតស្និទ្ធជាមួយកសិករ ដែលកំពុងធ្វើការ។ លោកបានលើកឡើងថា Daylily អាចធ្វើទៅជាឧស្សាហកម្មធំ មានអនាគតអភិវឌ្ឍន៍ដ៏ល្អ។ ត្រូវធានាឱ្យបានល្អ និងអភិវឌ្ឍន៍ឱ្យបានល្អនូវឧស្សាហកម្មនេះ ធ្វើឱ្យផ្កា Daylily ក្លាយជាផ្កាដែលនាំមកនូវប្រាក់ចំណូលដល់កសិករ។

* ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០ ភូមិ Jinmi ស្រុក Zhashui ខេត្ត Shanxi

លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅភូមិ Jinmi ដើម្បីស្វែងយល់ពីស្ថានការណ៍អភិវឌ្ឍន៍ដំណាំផ្សិតនៅទីនេះ ហើយលើកទឹកចិត្តអ្នកភូមិ Jinmi ធ្វើជំរុញដំណាំផ្សិតទៅជាឧស្សាហកម្មធំ។

* ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ លោក Xi Jinping បានចូលរួមការពិនិត្យពិភាក្សា របាយការណ៍ការងាររដ្ឋាភិបាល ជាមួយប្រតិភូតំណាងប្រជាជនខេត្ត Guizhou

ពេលចូលរួមការពិនិត្យពិភាក្សា របាយការណ៍ការងាររដ្ឋាភិបាល ជាមួយប្រតិភូតំណាងប្រជាជនខេត្ត Guizhou កិច្ចសន្ទនារវាងលោក Xi Jinping និងលោកស្រី Yu Liufang លេខាធិការបក្សប្រចាំភូមិ Yanbo ខេត្ត Guizhou បានធ្វើឱ្យស្រាដែលផលិតនៅខេត្ត Guizhou ពេញនិយមនៅតាមបណ្តាញអ៊ីនធឺណែត។ ស្រាពិសេសក្នុងតំបន់ បានក្លាយទៅឧស្សាហកម្មសំខាន់ក្នុងភូមិ ហើយនាំអ្នកភូមិឆ្ពោះទៅរកជីវភាពធូរធារបង្គួរ។

ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ សមាជិកបក្សកុម្មុយនិស្តចិននៅភូមិ Huangshe ស្រុក Anji ក្រុង Huzhou ខេត្ត Zhejiang បានសរសេរសារលិខិតជូនលោក Xi Jinping ដោយលើកឡើងពីការបរិច្ចាគ កូនឈើនៃដើមតែសចំនួន ១៥លានដើមដល់តំបន់ក្រីក្រ ដើម្បីជួយប្រជាជននៅទីនេះឱ្យចេញផុតពីភាពក្រីក្រ បន្ទាប់ពីទទួលបានការអនុញ្ញាតដោយលោក Xi Jinping ក្រោមការគាំទ្រនៃរដ្ឋបាលគ្រប់ជាន់ថ្នាក់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំដដែល កូនឈើនៃដើមតែសដំបូង ដែលបានបរិច្ចាគដោយភូមិ Huangdu ត្រូវបានដាំនៅតំបន់ Pu'an។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាង ២ឆ្នាំ ចម្ការតែប្រហែល ១៣៣ហិកតាសម្រាប់កាត់បន្ថយភាពក្រីក្រ ឈ្មោះ «ស្លឹកសលេខទី១» ត្រូវបានបង្កើតឡើងប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារខ្ពស់៕