(ឡង់ដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson នៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា វិធានការរឹតបន្តឹងភាគច្រើនដែលត្រូវបានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកចុងក្រោយនៃជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសអង់គ្លេសនឹងត្រូវដកចេញចាប់ពីសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន NDTV នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។

លោក Johnson បានប្រាប់សភាថា ប្រជាជននឹងលែងចាំបាច់ត្រូវការពាក់ម៉ាសនៅក្នុងទីធ្លាបិទជិត ឬធ្វើការពីផ្ទះ ឬបង្ហាញកាតវ៉ាក់សាំង ដើម្បីចូលទៅទីសាធារណៈដូចជាក្លឹបរាត្រីទៀតហើយ ដោយលោកបានបញ្ជាក់ពីការជោគជ័យលើកម្មវិធីចាក់វ៉ាក់សាំងទ្រងទ្រាយធំ៕