(ប៉េកាំង)៖ តាំងពីសមាជកបក្សលើកទី១៨មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានធ្វើ អភិបាលកិច្ចបក្សយ៉ាងតឹងរ៉ឹងដោយក្តីអង់អាចនិងការតាំងចិត្តពុំធ្លាប់មាន។ ថ្លែងក្នុងសុន្ទរកថាគន្លឹះក្នុងកាលៈទេសៈខុសៗគ្នា លោក Xi Jinping បានអធិប្បាយជាច្រើនលើកអំពីការធ្វើអភិបាលកិច្ចបក្សយ៉ាងតឹងរ៉ឹងដោយប្រើការប្រៀបប្រដូចមួយចំនួន។

ខាងក្រោមនេះសូមស្វែងយល់ពីការប្រៀបប្រដូចដ៏រស់រវើកនិងជ្រាលជ្រៅទាំងនេះ៖

ខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់សិន ទើបអាចវាយលត់ដែកថែបបានថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ ២០១២ ពេលជួបសំណេះសំណាលជាមួយ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលយកបទសម្ភាសន៍ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ នៅវិមានប្រជាជន លោក Xi Jinping បានលើកឡើងថាក្នុងបរិបទថ្មី បក្សយើងប្រឈមមុខនឹងបញ្ហាដ៏តានតឹងជាច្រើន ក្នុងបក្សស្ថិតមានបញ្ហាជាច្រើនដែលតម្រូវឱ្យយើងដោះស្រាយ ជាបន្ទាន់ ជាពិសេសគឺការស៊ីសំណូកនិងពុករលួយ ទម្រង់និយមនិងការិយាល័យនិយម ចាំបាច់ត្រូវខិតខំដោះស្រាយឱ្យបាន។
ខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់សិន ទើបអាចវាយលត់ដែកថែបបាន។ ឃុំអំណាចនៅក្នុងទ្រុងនៃច្បាប់ ថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៣ លោក Xi Jinping បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការត្រួតពិនិត្យវិន័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនលើកទី១៨ ថា ត្រូវបង្កើនការដាក់កំហិត និងត្រួតពិនិត្យចំពោះការប្រើប្រាស់អំណាច ឃុំអំណាចក្នុងទ្រុងនៃច្បាប់ បង្កបង្កើតជាយន្តការផ្តន្ទាទោសដែលមិនហ៊ាន ពុករលួយ យន្តការបង្ការដែលមិនអាចពុករលួយ និងយន្តការធានាដែលមិនងាយពុករលួយ។

បើកភ្លើងបំភ្លឺ ២៤ម៉ោងលើ ២៤ម៉ោង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ លោក Xi Jinping បានលើកឡើងក្នុងមហាសន្និបាតបូកសរុបសកម្មភាពអប់រំ សមាជិកបក្សថា ភ្នែករបស់ប្រជាជនគឺមុតស្រួច មតិយោបល់របស់ប្រជាជនជាកញ្ចក់ល្អបំផុតសម្រាប់ពួកយើង។ មានតែឱ្យប្រជាជនឃ្លាំមើលឱ្យ បានតឹងរ៉ឹង និងបើកភ្លើងបំភ្លឺ ២៤ម៉ោងលើ ២៤ម៉ោង ទើបអាចធ្វើឱ្យ «មនុស្សកំបាំងកាយ» គ្មានកន្លែងលាក់ខ្លួន។

ដកដើមឈើពុក ព្យាបាលដើមឈើដែលឈឺ តម្រង់ដើមឈើដែលវៀច ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ពេលចូលរួមការពិនិត្យពិភាក្សារបាយាករណ៍ការងារ រដ្ឋាភិបាលនៃគណប្រតិភូខេត្តជាំងស៊ីក្នុងកិច្ចប្រជុំលើកទី៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១២លោក Xi Jinping បានលើកឡើងថាត្រូវជំរុញការប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យបានស៊ីជម្រៅ ខិតខំដកដើមឈើពុល ព្យាបាលដើមឈើដែលឈឺ តម្រង់ដើមឈើដែលវៀច ដើម្បីធ្វើឱ្យមន្ត្រីជាថ្នាក់ដឹកនាំនិងកម្មាភិបាលទទួលការព្រមាន។

ត្រូវដំឡើងខ្សែភ្លើងមានតង់ស្យុងខ្ពស់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ លោក Xi Jinping បានសង្កត់ធ្ងន់នៅពេលចូលរួមកិច្ចប្រជុំពិភាក្សាលើកទី៣៣ នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនថា ត្រូវតាក់តែងវិន័យ និងច្បាប់កំណត់ឱ្យបានលម្អិត ដើម្បីធ្វើឱ្យច្បាប់កំណត់និងវិន័យក្លាយទៅជា ខ្សែភ្លើងមានតង់ស្យុងខ្ពស់ដ៏ពិតប្រាកដ។

កាន់ចង្កូតនៃអំណាចឱ្យបានល្អ ដាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានល្អ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ពេលចូលរួមការពិនិត្យពិភាក្សារបាយការណ៍ការងារ រដ្ឋាភិបាលនៃគណៈប្រតិភូខេត្តស៊ឺឈួនក្នុងកិច្ចប្រជុំលើកទី៥ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១២ លោក Xi Jinping បានលើកឡើងថាមន្រ្តីជាថ្នាក់ដឹកនាំ និងកម្មាភិបាលគ្រប់ជាន់ថ្នាក់ត្រូវនាំមុខអនុវត្តតាមច្បាប់កំណត់ឱ្យបានល្អ កាន់ចង្កូតនៃ អំណាចឱ្យបានល្អ ដាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានល្អ ដើម្បីរួមចំណែកដល់ការបង្កើតឥរិយាបថស្អាតស្អំខាងនយោបាយ។

ឱ្យតែ «ខ្លា» ចេញមុខក៏វាយ អោយតែ «រុយ» ហោះកាត់ក៏វាយដែរ ថ្ងៃទី១១ ខែមករាឆ្នាំ ២០១៨ លោក Xi Jinping បានលើកឡើងក្នុងកិច្ចប្រជុំ ពេញអង្គលើកទី២ នៃគណៈកម្មការត្រួតពិនិត្យវិន័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនលើកទី១៩ ថាឱ្យតែ «ខ្លា» ចេញមុខក៏វាយឱ្យតែ «រុយ» ហោះកាត់ក៏វាយដែរ។ ត្រូវជំរុញឱ្យការធ្វើអភិបាលកិច្ចបក្សយ៉ាងតឹងរ៉ឹងគ្របដណ្តប់តំបន់មូលដ្ឋាន ផ្តន្ទាទោសយ៉ាងតឹងរ៉ឹងចំពោះអំពើពុករលួយ ដែលកើតឡើងនៅក្បែរប្រជាជន។

ត្រូវបោសសម្អាតទីធ្លាឱ្យញឹកញាប់ កំចាត់ចោលសេះដែលធ្វើឱ្យខូចប្រយោជន៍ទូទៅ ថ្ងៃទី១១ ខែមករាឆ្នាំ ២០១៩ លោក Xi Jinping បានលើកឡើង ក្នុងកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មការត្រួតពិនិត្យវិន័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តនលើកទី១៩ ថាត្រូវនាំមុខបង្កើន កិច្ចកសាងនយោបាយនៃអង្គភាពបក្ស ធ្វើអោយយន្តការគ្រប់គ្រងផ្ទៃក្នុងមានសុក្រឹតភាព បោសសម្អាតទីធ្លាឱ្យញឹកញាប់ កំចាត់ចោលសេះដែធ្វើឱ្យ ខូចប្រយោជន៍ទូទៅ ដើម្បីកសាងកម្លាំងត្រួតពិនិត្យវិន័យដែលស្មោះត្រង់ ស្អាតស្អំ និងហ៊ានរ៉ាប់រងភារកិច្ច៕