(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១,៤៤៨ករណីបន្ថែមទៀតគិតត្រឹមថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់នេះ។

ក្នុងចំណោមករណីឆ្លងខាងលើមាន៤៥៨នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសនៅត្រឹម៨៤៣នាក់ដដែល ដោយពុំមានករណីស្លាប់ថ្មីត្រូវបានរាយការណ៍នៅថ្ងៃនេះឡើយ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៩៤,៤៦២ករណី៕