(អាមេរិក)៖ នៅថ្ងៃទី ១០ ខែមករា តាមម៉ោងក្នុងតំបន់ នៅកីឡាដ្ឋានក្រុងវ៉ាស៊ីនតោន រដ្ឋធានីសហរដ្ឋអាមេរិក ទីស្នាក់ការទូទៅប្រចាំនៅអាមេរិកខាងជើងរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើសកម្មភាពផ្សព្វផ្សាយ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងមួយលើក ដើម្បីផ្សព្វផ្សាយការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ទៅកាន់ទស្សនិកជនរបស់អាមេរិកខាងជើង ដោយផ្សារភ្ជាប់តាមរបៀបអនឡាញ និងរបៀបធ្វើសកម្មភាពជាក់ស្តែងក្នុងពេលដំណាលគ្នា។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធាននិងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោក Qin Gang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បានផ្ញើសារលិខិតអញ្ជើញតាមប្រព័ន្ធវីដេអូ ដោយឡែកពីគ្នាចំពោះអ្នកនិយមចូលចិត្តលេង កីឡាព្រិលទឹកកករបស់អាមេរិក ព្រមទាំងប្រសិទ្ធពរឱ្យអ្នកទាំងអស់គ្នា រីករាយបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិន។

នាយប់ថ្ងៃដដែលនោះ នៅកន្លែងធ្វើសកម្មភាព ពោរពេញទៅដោយបរិយាកាសប្រពៃណីចិន និងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា ទស្សនិកជនអាមេរិកបានឆ្លើយតបយ៉ាងកក់ក្តៅ ចំពោះសកម្មភាពលើកនេះ ហើយក៏បានសម្តែងនូវការជូនពរដល់ព្រឹត្តិការណ៍ប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដែលជិតនឹងសម្ពោធបើកនាពេលខាងមុខនេះផងដែរ៕