(យេរូសាឡឹម)៖ ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយនៅថ្ងៃសុក្រនេះ មានករណីថ្មីចំនួន ៤០,៤៣០ករណី នៃជំងឺកូវីដ១៩ ត្រូវបានរាយការណ៍នៅថ្ងៃនេះ ដែលនាំឱ្យចំនួនករណីសរុបនៅក្នុងប្រទេសកើនឡើងដល់១,៧១៣,៥៦៣ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។

ក្នុងថ្ងៃសុក្រនេះដែរ ក្រសួងសុខាភិបាលអ៊ីស្រាអែលក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៣នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៨,២៩៣នាក់៕