(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,៩២៦កណីបន្ថែម ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌ស៊ីនហួរ។

ទិន្នន័យផ្លូវការបានបង្ហាញថា ករណី Omicron ឥឡូវនេះបានរ៉ាប់រ៉ងច្រើនជាងមួយភាគបី នៃការឆ្លងថ្មី ហើយត្រូវបានគេរកឃើញនៅក្នុងខេត្តចំនួន៧១ ក្នុងចំណោម៧៧របស់ប្រទេសថៃ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃបានគូសបញ្ជាក់ថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៣នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

សរុបមកវិញ រហូតមកទល់ពេលនេះ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស២,២៧៧,៤៧៦ករណី ក្នុងនោះមានអ្នកស្លាប់២១,៨៣៨នាក់៕