(មូស្គូ)៖ អារ៉ាប៊ីសាអូឌីតបានអនុម័តយល់ព្រមដល់អ្នកចាក់វ៉ាក់សាំង Sputnik V របស់រុស្សី អាចចូលក្នុងប្រទេសនេះបាន ក្នុងសកម្មភាពមួយដែលអាចឱ្យជនមូស្លីម អាចចូលរួមក្នុងធម្មយាត្រាសាសនា (បុណ្យហាជ្ជ)។ នេះបើយោងតាមការចញផ្សាយដោយ AFP នៅថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

មូលនិធិវិនិយោគផ្ទាល់របស់រុស្សី (RDIF) ដែលផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍន៍វ៉ាក់សាំង Sputnik V បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតបានផ្តល់ការយល់ព្រមដល់បុគ្គលដែលបានចាក់វ៉ាក់សាំងជាមួយវ៉ាក់សាំង Sputnik V របស់រុស្ស៊ី អាចចូលប្រទេសរបស់ខ្លួនបាន ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។

ទាក់ទងនឹងការសម្រេចចិត្តនេះ មូលនិធិបាននិយាយថា «នឹងអនុញ្ញាតឱ្យជនមូស្លីមមកពីជុំវិញពិភពលោក ដែលបានចាក់វ៉ាក់សាំង Sputnik V អាចចូលរួមក្នុងពិធីបុណ្យ Hajj និង Umrah ទៅកាន់ទីកន្លែងសក្ការៈបំផុតរបស់សាសនាឥស្លាមនៅក្នុងទីក្រុង Mecca និង Medina បាន»

ទោះជាយ៉ាងណា អ្នកទេសចរបរទេសដែលចាក់វ៉ាក់សាំង Sputnik នឹងនៅតែត្រូវបានតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល៤៨ម៉ោង និងធ្វើតេស្ត PCR។៕