(ហ្សាការតា)៖ រុស្ស៊ី និងអាស៊ាននៅថ្ងៃសៅរ៍នេះ បានធ្វើដឹកនាំការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាជាលើកដំបូងបំផុត ខណៈការប្រជែងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ កាន់តែក្ដៅគគុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កងនាវានៃប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងទៀតថាសមយុទ្ធយោធាជើងទឹកខាងលើមានរយៈពេល៣ថ្ងៃ ហើយត្រូវធ្វើនៅឯតំបន់ឆ្នេរនៃ កោះស៊ូម៉ាត្រា។ សមយុទ្ធនេះមានគោលដៅពង្រឹងសមត្ថភាពធ្វើអន្តរប្រតិបត្តិការវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងរុស្ស៊ី នៅក្នុងតំបន់យុទ្ធសាស្ត្រសមុទ្រ។

គួរបញ្ជាក់ថា សមយុទ្ធយោធាជើងទឹកនេះមានការចូលរួមពីនាវាចម្បាំង ៨គ្រឿង និងយន្ដហោះចម្បាំង៤គ្រឿង មកពីប្រទេសរុស្ស៊ី, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ថៃ, វៀតណាម សិង្ហបុរី និងប្រ៊ុយណេ៕