(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៦៥, ១៦១,៤៤២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,២៥៧,៧៥៨នាក់ និងជាសះស្បើយឡើងវិញ ២៣៨,៨៨១,៦៦១នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៩, ៨៧៨,០៤៩នាក់ ស្លាប់ចំនួន ៨០៨,១១៦នាក់ និងជាសះស្បើយចំនួន ៣៩,៤៦៣, ២៤៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៦២៤,០៦៥នាក់ ស្លាប់ចំនួន ៤៧០,២៥៤នាក់ និងជាសះស្បើយ ៣៤,០៤៥, ៦៦៦នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ១២៩,៤០៩នាក់ ស្លាប់ ៦១៥,៤៥៤នាក់ និងជាសះស្បើយ ២១,៣៥៧,៤១២នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖