(អ៊ីស្រាអែល)៖ ក្រសួងសុខាភិបាលអ៊ីស្រាអែលបានរាយការណ៍ពីករណីឆ្លងថ្មី នៃកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron ចំនួន០៤ករណីទៀតនៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងបានកត់សម្គាល់ថា ចំនួននេះបានបង្កើនចំនួនករណី Omicron សរុបនៅក្នុងប្រទេសអ៊ីស្រាអែលឡើងដល់០៧ករណី។

ករណីឆ្លងថ្មីខាងលើ គឺត្រូវបានរកឃើញលើអ្នកដំណើរ០៤នាក់ ដែលទើបត្រឡប់មកពីអាហ្វ្រិកខាងត្បូង ហើយពួកគេទាំងនោះសុទ្ធតែមិនទាន់បានចាក់វ៉ាក់សាំង។

ក្រសួងបានបន្ថែមថា អ៊ីស្រាអែលមានការសង្ស័យខ្ពស់ចំពោះករណី Omicron ចំនួន២៧ករណីផ្សេងទៀត។ ហើយមនុស្ស២២នាក់ក្នុងចំណោម២៧នាក់នេះ មិនបានចាក់វ៉ាក់សាំង ឬជាសះស្បើយពីជំងឺឡើយ៕