(ប៉េកាំង)៖ លោក Huang Kunming សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

លោក Huang Kunming បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រាស្រ័យទាក់ទងគ្នារវាងប្រព័ន្ធសាព័ត៌មានចិន និងអាហ្វ្រិក មានកាន់តែច្រើន ភាគីទាំងពីររួមគ្នាផ្សពផ្សាយសច្ចធម៌ និងជំរុញការតភ្ជាប់ដួងចិត្តប្រជាជន។ ទិដ្ឋភាពដ៏រស់រវើកនិងរឿងរ៉ាវគួរឱ្យរំភើបស្តីពីមេត្រីភាពរវាងចិន និងអាហ្វ្រិកត្រូវបាន ផ្សព្វផ្សាយយ៉ាងច្រើន។

កិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩ ដែលបិទបញ្ចប់នៅពេលមុននេះមិនជាយូរប៉ុន្មាន បានបើកទំព័រថ្មីនៃ ការឆ្ពោះទៅកាន់គោលដៅតស៊ូ១០០ ឆ្នាំទីពីររបស់ប្រទេសចិន។ ក្នុងដំណើរថ្មី យើងនឹងប្រកាន់ខ្ជាប់នូវការដើរលើផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព ផ្លូវកំណែទម្រង់ និងបើកទូលាយ និងផ្លូវពហុភាគីនិយម បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យប្រព័ន្ធសារព័ត៌មាន ធនាគារគំនិតនិងវប្បធម៌ជាដើម ដើម្បីរួមជាមួយ មិត្តអាហ្វ្រិកកសាងពិភពលោកកាន់តែល្អបវរ។

វេទិកាលើកនេះរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជិត ១០០ រូបដែលមកពីប្រទេសនិងតំបន់ចំនួនជាង ៤០៕