(ប៉េកាំង)៖ កិច្ចប្រជុំកំពូលដើម្បីរំលឹកខួប ៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិន និងអាស៊ាន បានធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា។ រយៈពេល ៣០ឆ្នាំកន្លងមក ប្រទេសចិន និងបណ្តាប្រទេសអាស៊ានបានផ្តោតលើការអភិវឌ្ឍរួម ជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទោះបីជារងការវាយប្រហារពីជំងឺកូវីដ១៩ក្តី តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាស៊ានកាន់តែមមាញឹកឡើង។ បច្ចុប្បន្នភាគីទាំងពីរ បានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយទៅវិញទៅមក និងជាគំរូសហប្រតិបត្តិការក្នុងតំបន់ ដែលប្រកបដោយសក្តានុពលធំបំផុត និងជោគជ័យបំផុត។

* ទំហំពាណិជ្ជកម្មចិន-អាស៊ាន ៨,៣៦០លានដុល្លារអាមេរិក (ឆ្នាំ១៩៩១) និង ៦៨៥,២៨០លានដុល្លារអាមេរិក (ឆ្នាំ២០២០)។

* នាឆ្នាំ២០២០ ភាគីទាំងពីរបានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយទៅវិញទៅមក
ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាស៊ានក្នុងរយៈពេល ១២ឆ្នាំជាប់ៗគ្នា។

* ចិនចំពោះអាស៊ានទំហំនាំចេញ ៤,៤៥០លានដុល្លារអាមេរិក (ឆ្នាំ១៩៩១) និង ៣៨៣,៦៨០លានដុល្លារអាមេរិក (ឆ្នាំ២០២០)។

* ទំហំនាំចូល ៣,៩១០លានដុល្លារអាមេរិក (ឆ្នាំ១៩៩១) និង ៣០១,៦០០លានដុល្លារអាមេរិក (ឆ្នាំ២០២០)។

* ទំហំនាំចេញនាំចូលរបស់ចិនក្នុង ៣ ត្រីមាសដើមឆ្នាំ២០២១៖
អាស៊ានចំនួន ៦៣៩,៣០០លានដុល្លារអាមេរិក (ស្មើនឹង ១៤.៤% នៃទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់ចិន), អឺរ៉ុបចំនួន ៦០៨,០០០លានដុល្លារអាមេរិក
និងអាមេរិកចំនួន ៥៥១,៦០០លានដុល្លារអាមេរិក។

* កំណើនទំហំនាំចេញនាំចូលរវាងចិន និងអាស៊ានក្នុង ៣ ត្រីមាសដើមឆ្នាំ២០២១៖
ឥណ្ឌូណេស៊ី ៤១.៥%, ថៃ ២៥.៤%, ម៉ាឡេស៊ី ២៣.៦% និងវៀតណាម ១៩.១%។

* កំណើនផលិតផលដែលចិននាំចូលពីអាស៊ានក្នុង ៣ ត្រីមាសដើមឆ្នាំ២០២១៖
រ៉ែលោហៈ និងរ៉ែថ្ម ៣៥.៩%, កសិផល ២៩.៧%។

* កំណើនផលិតផលដែលចិននាំចេញទៅកាន់អាស៊ានក្នុង ៣ ត្រីមាសដើមឆ្នាំ២០២១៖
រថយន្ត ៧១.៦% និង កុំព្យូទ័រយួរដៃ ៣០.២%៕