(ប៉េកាំង)៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានផ្ញើសារលិខិតសាទរដល់ពិធីកសាងរួចនៃវិទ្យាស្ថាន Juilliard នៅក្រុងធៀនជីន។

ថ្លែងក្នុងសារលិខិត លោកស្រី Peng Liyuan បានលើកឡើងថា ក្រោមការខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរចិននិងអាមេរិក វិទ្យាស្ថានតន្ត្រីក្រុងធៀនជីន និងវិទ្យាស្ថាន Juilliard របស់អាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតវិទ្យាស្ថានតន្ត្រីដែលមានកម្រិតវិចិត្រសិល្បៈខ្ពស់។ សិល្បៈជាស្ពានដែលអាចឆ្លងដែននិងតភ្ជាប់ដួងចិត្តរបស់ប្រជាជន។

ភាគីទាំងពីរចិននិងអាមេរិកបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យអប់រំ វាមានអំណោយផលដល់ ការបណ្តុះបណ្តាលធនធានមនុស្សកាន់តែច្រើន បង្កើនការផ្លាស់ប្តូរនិងរៀនសូត្រវប្បធម៌គ្នាទៅវិញទៅមក ក៏ដូចជាផ្សព្វផ្សាយសិល្បៈនិងមិត្តភាព។ រំពឹងទុកថា ចិននិងអាមេរិកអាចធ្វើការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ ឱ្យបានកាន់តែទូលំទូលាយ ក្នុងន័យជំរុញប្រជាជននៃប្រទេសទាំងពីរយល់ដឹងគ្នាទៅវិញទៅមក និងបំពេញបន្ថែមកម្លាំងចលករ ដល់ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា វិទ្យាស្ថានតន្ត្រីក្រុងធៀនជីន និងវិទ្យាស្ថាន Juilliard របស់អាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតវិទ្យាស្ថាន Juilliard ក្រុងធៀនជីន និងវិទ្យាស្ថានសិក្សាស្រាវជ្រាវ នៃវិទ្យាស្ថានតន្ត្រីក្រុងធៀនជីន ពិធីកសាងរួចបានប្រារព្វធ្វើ នៅក្រុងធៀនជីននៅថ្ងៃដដែល៕