(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ីបានបញ្ជាក់នៅថ្ងៃអង្គារនេះ ពីការរកឃើញនូវករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន ៣៦,៤៤៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ៨,៣១៦,០១៩ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។

ក្នុងថ្ងៃជាមួយគ្នានេះ រុស្ស៊ីក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១,១០៦នាក់ទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបកើនដល់ ២៣២,៧៧៥នាក់។ ដោយឡែកចំនួនអ្នកជាសះស្បើយថ្មីមានចំនួន ២៦,៩៧៣នាក់ នៃចំនួនសរុប ៧,២១៣,៥៨៤នាក់៕