(ប៉េកាំង)៖ «ប្រជាជនចិនស្នេហាសន្តិភាព យល់ដឹងច្បាស់ពីភាពសុខសាន្តត្រាននិងសន្តិភាពដែលមានតម្លៃពន់ពេក ប្រកាន់ខ្ជាប់ជានិច្ចនូវការអនុវត្តគោលនយោបាយ ការទូតប្រកបដោយសន្តិភាព និងឯករាជ្យម្ចាស់ការ ក៏ដូចជាប្រកាន់ខ្ជាប់យុត្តិធម៌ គាំពារសច្ចយុត្តិធម៌និងប្រឆាំងយ៉ាងដាច់ខាតនូវអនុត្តរភាពនិយម និងនយោបាយ កម្លាំងបាយ»

នៅថ្ងៃទី២៥ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានថែ្លងសុន្ទរកថាក្នុងកិច្ចប្រជុំរំលឹកខួបទី៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិនទទួលបានអាសនៈ ស្របច្បាប់ឡើងវិញក្នុងអង្គការសហប្រជាជាតិដោយសង្កត់ធ្ងន់ថាប្រទេសចិននឹងប្រកាន់ខ្ជាប់ការដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយសន្តិភាពជានិច្ចកាល ប្រទេសចិន នឹងធ្វើជាស្ថាបនិកនៃសន្តិភាពរបស់សកលលោក។ លោក António Guterres អគ្គលេខាធិការអង្គកាតសហប្រជាជាតិបានថ្លែងនៅថ្ងៃដដែលថាសូមថ្លែងអំណរគុណ ចំពោះប្រទេសចិនដែលបានដើរតួនាទីដ៏សំខាន់និងរួមចំណែកដ៏សំខាន់ដល់ការជំរុញសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក។

ការដែលប្រទេសចិនថ្មីទទួលបានអាសនៈស្របច្បាប់ឡើងវិញក្នុងអង្គការសហប្រជាជាតិមិនត្រឹមតែបានបង្កើនលក្ខណៈទូទៅ ភាពតំណាងនិងកិត្យានុភាពរបស់ អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យកម្លាំងនៃសន្តិភាព និងយុត្តិធម៌ពិភពលោកមានភាពកាន់តែរឹងមាំជាងពេលណាៗទាំងអស់ផងដែរ។ ក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានផ្តួចផ្តើមព្រមទាំងអនុវត្តគោលការណ៍៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមានមិនដែលបំផុសរាល់សង្គ្រាម និងការប៉ះទង្គិច ទាំងអស់ដោយឯកឯងនោះទេ ហើយក៏មិនដែលទន្រ្ទានកាន់កាប់ទឹកដីរបស់ប្រទេសដទៃសូម្បីតែមួយអ៊ីញក៏គ្មានដែរ។

ជាងនេះទៅទៀត ប្រទេសចិនបានប្រកាន់ខ្ជាប់ជានិច្ចនូវការរួមសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោក និងគាំពារ សមភាពនិងយុតិ្តធម៌អន្តរជាតិ។ ក្នុងនាមជារដ្ឋសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិជានិច្ចកាល ប្រទេសចិនតែងតែងផ្តួចផ្តើមឱ្យដោះស្រាយជម្លោះដោយសន្តិវិធី និងតាមវិធីនយោបាយ ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាចំណុចក្តៅក្នុងតំបន់សំខាន់ៗតាមវិធីនយោបាយ ដូចជាបញ្ហានុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងបញ្ហានុយគ្លេអ៊ែរអ៉ីរ៉ង់ជាដើម។

នៅឆ្នាំនេះ ដោយសារកងទ័ពអាមេរិកនិងអង្គការណាតូបានប្រញាប់ដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន បានជាស្ថានការណ៍អាហ្វហ្កានីស្ថានបានកើតមាន បម្រែបម្រួលយ៉ាងខ្លាំង។ ដូច្នេះ មេដឹកនាំកំពូលរបស់ចិនបានលើកឡើងនូវសំណើ៣ ចំណុចស្តីពីការដោះស្រាយបញ្ហាអាហ្វហ្គានីស្ថានតាមវិធីនយោបាយដែល ត្រូវទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីសំណាក់សហគមន៍អន្តរជាតិ។ តើហេតុអ្វីបានជាប្រទេសចិនអាចធ្វើជាស្ថាបនិកនៃសន្តិភាពរបស់សកលលោកជាប់រហូតមក? ប្រការនេះគឺមិនត្រឹមតែដោយសារសន្តិភាពជាការបន្តវេនវប្បធម៌ប្រជាជាតិចិនក្នុងរយៈពេលជាង ៥០០០ ឆ្នាំកន្លងមកប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារសន្តិភាពជា ហ្សែនដែលត្រូវបានរួមបញ្ចូលទៅក្នុងឈាមរបស់បក្សកាន់អំណាចចិនផងដែរ។

ប្រទេសចិនបានប្រការជាសាធារណៈជាច្រើនលើកថា ទោះបីជាចិនបានអភិវឌ្ឍទៅដល់កម្រិតយ៉ាងណាក៏ដោយ ក៏ប្រទេសចិនមិនធ្វើអនុត្តរភាពជាដាច់ខាត ហើយមិនចាត់គោលនយោបាយវាតទីជាដាច់ខាតផងដែរ។

ប្រសិនបើនិយាយថាការដែលប្រទេសចិនថ្មីទទួលបានអាសនៈស្របច្បាប់ ឡើងវិញ ក្នុងអង្គការសហប្រជាជាតិកាលពី៥០ឆ្នាំមុន ជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួមរបស់រាល់ប្រទេសដែលសេ្នហាសន្តិភាព និងប្រកាន់ខ្ជាប់ភាពសច្ចយុត្តិធម៌ ទាំងអស់នៅលើពិភពលោក នោះនាពេលបច្ចុប្បន្ននេះ ប្រទេសចិនដែលបាននិងកំពុងប្រកាន់ខ្ជាប់ការដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយសន្តិភាព បានក្លាយជាកម្លាំងសំខាន់ក្នុងការគាំពារសន្តិភាពពិភពលោក ហើយបានាដើរតាមផ្លូវថ្មីមួយដែលមានភាពខ្លាំងក្លា តែមិនធ្វើអនុត្តរភាពលើពិភពលោក ក៏ដូចជាបានរួមចំណែកដ៏សំខាន់ដល់វឌ្ឍនភាពរបស់មនុស្សជាតិផងដែរ៕