(ប៉េកាំង)៖ ថ្ងៃទី២៥ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំរំលឹកខួបទី ៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហប្រជាជាតិ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅក្រុងប៉េកាំង។

លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ននិម្មាបនកម្មពិភពលោក កើតមានការប្រែប្រួយ៉ាងខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល ១០០ឆ្នាំ កម្លាំងវិវឌ្ឍរីកចម្រើនទៅមុខដោយសន្តិភាព កំពុងកើនឡើងឥតឈប់ឈរ។ យើងគួរតែសម្របខ្លួនទៅនឹងនិន្នាការប្រវត្តិសាស្ត្រ ប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការ មិនធ្វើបដិបក្ខគ្នា ប្រកាន់ខ្ជាប់ការបើកចំហ មិនបិទទ្វារ ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ, មិនធ្វើការប្រកួតប្រជែងបែបផលបូកសូន្យ ប្រឆាំងយ៉ាងដាច់ខាតនូវអនុត្តរភាពនិយម និងនយោបាយកម្លាំងបាយ ប្រឆាំងយ៉ាងដាច់ខាតនូវឯកតោភាគីនិយម និងការគាំពារនិយមគ្រប់ទម្រង់។

លោក Xi Jinping បានបន្តទៀតថា ជានិច្ចកាល ប្រជាជនចិនតែងតែគាំពារកិត្យានុភាព និងឋានៈនៃអង្គការសហប្រជាជាតិ អនុវត្តពហុភាគីនិយមកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន-អង្គការសហប្រជាជាតិ កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រទេសចិនអនុវត្តដោយស្មោះនូវភារកិច្ច និងបេសកកម្មក្នុងឋានៈជាប្រទេសសមាជិក នៃក្រុមប្រឹក្សាកិច្ចការសន្តិសុខនៃអង្គការសហប្រជាជាតិ គាំពារវត្ថុបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គាំពារតួនាទីជាស្នូលរបស់អង្គការសហប្រជាជាតិ ក្នុងកិច្ចការអន្តរជាតិ៕